卫生部完成基层医护急救培训 提升患者转诊安全
分类医疗
事件时间2026-09-09
地点桔井省
来源柬埔寨卫生部
发布时间2026/09/11 17:45
详情描述
2026年9月9日,柬埔寨卫生部在桔井省举行基层医护人员急救与转诊培训结业仪式。卫生部副国务秘书亨苏提(Heng Sothy)出席并主持仪式。
此次培训旨在提升基层医疗机构护理人员及助产士的急救服务能力,并规范患者转诊流程,确保转诊过程高效、安全、及时。
培训为期3天,自2026年9月7日至9月9日。课程内容包括2天理论教学及1天模拟人实操演练。共有99名来自桔井省各级转诊医院、县级医院及保健中心的医护人员参加。培训由卫生部医疗服务局、桔井省卫生局、省立医院、国家级讲师团队及护理与助产办公室协调人员共同组织。
亨苏提在结业仪式上对参训人员提出五点要求:一是持续学习并将所学知识分享给同事;二是加强保健中心内部管理,包括工作纪律、卫生环境、着装规范及服务态度;三是在紧急救治中保持团队协作,以患者安全为首要任务;四是救护车团队需配备充足的急救设备,在转诊过程中全程陪护患者,并提前通知接收医院做好准备;五是保持职业进修,通过线上或线下培训不断提升专业技能。
📋 简要摘要 ▸
柬埔寨卫生部近日在桔井省举办基层医护人员急救与转诊培训结业仪式,旨在强化基层医疗机构的急救能力,确保患者转诊过程的安全与高效。
📋 完整原文 ▸
ពិធីបិទវគ្គបណ្តុះបណ្តាលគិលានុបដ្ឋាក និងឆ្មបនៅមណ្ឌលសុខភាព ស្តីពីសេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺប្រកបដោយសុវត្ថិភាព។
——
ខេត្តក្រចេះ៖ ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគិលានុបដ្ឋាក និងឆ្មបនៅមណ្ឌលសុខភាព ស្តីពីសេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺប្រកបដោយសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពបុគ្គលិកមណ្ឌលសុខភាព ក្នុងការផ្តល់សេវាសង្គ្រោះបឋម និងអនុវត្តនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យមានប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលាប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ រង ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ បង្កើនការយកចិត្តទុកដាក់ក្រោយការបណ្តុះបណ្តាលត្រូវ (១)បន្តយកចិត្តទុកដាក់ការរៀនសូត្រ និងជួយចែករំឡេកបន្តនូវចំណេះដឹងពីសិក្ខាសាលានេះ ដល់សហភាតរៈ (២)រៀបចំមណ្ឌលសុខភាពឡើងវិញ នូវវិន័យការងារ អនាម័យនៅក្នុងមណ្ឌល សំលៀកបំពាក់ឯកសណ្ឋានសមរម្យ ឥរិយាបថឱ្យបានត្រឹមត្រូវ ពាក្យសំដីប្រកបដោយការគោរពចំពោះអ្នកជំងឺ (៣)ផ្តល់សេវាប្រកបដោយមេត្តាករុណាជាពិសេស ក្នុងស្ថានភាពសង្គ្រោះបន្ទាន់ មានការប្រុងប្រយ័ត្ន ធ្វើការជាក្រុម ត្រូវការអនុវត្តឱ្យបានលឿន និងមានសុវត្ថិភាពដល់អ្នកជំងឺ (៤)ក្រុមការងាររថយន្តគិលានសង្គ្រោះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ មានឯកសណ្ឋានសមរម្យ មានសម្ភារៈ បរិក្ខារគ្រប់គ្រាន់ក្នុងការសង្គ្រោះ ត្រូវនៅជាប់ជាមួយអ្នកជំងឺពេលបញ្ជូនជំងឺ ជូនដំណឹងដល់មន្ទីរពេទ្យដែលទទួល ឱ្យបានមុនដើម្បីក្រុមការងាររៀបចំសម្ភារៈ ឱសថ និងក្រុមជំនាញរងចាំទទួល (៥)ត្រូវខិតខំដុះខាត់ខ្លួនជាប្រចាំតាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ក្តី តាមប្រព័ន្ធនិម្មិតក្តី ដើម្បីមានសមត្ថភាពកាន់តែប្រសើព្រោះវិជ្ជាជីវៈសុខាភិបាល ត្រូវការបណ្តុះបណ្តាលបន្តជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន២ថ្ងៃ និងការអនុវត្តលើម៉ានីកាំងរយៈពេល១ថ្ងៃ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី នាយកដ្ឋានសេវាសុខភាព មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ មន្ទីរពេទ្យខេត្តក្រចេះ ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប សិក្ខាកាមចូលរួមសរុបចំនួន ៩៩រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពខេត្តក្រចេះ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)