柬埔寨劳工部在磅通省举办招聘会,为当地民众

柬埔寨劳工部在磅通省举办招聘会,为当地民众
柬埔寨劳工部在磅通省举办招聘会,为当地民众
柬埔寨劳工部在磅通省举办招聘会,为当地民众
柬埔寨劳工部在磅通省举办招聘会,为当地民众
柬埔寨劳工部在磅通省举办招聘会,为当地民众
柬埔寨劳工部在磅通省举办招聘会,为当地民众
柬埔寨劳工部在磅通省举办招聘会,为当地民众
柬埔寨劳工部在磅通省举办招聘会,为当地民众
柬埔寨劳工部在磅通省举办招聘会,为当地民众
柬埔寨劳工部在磅通省举办招聘会,为当地民众
1/10
分类就业
事件时间2026-08-14
地点磅通省
来源柬埔寨劳工部
发布时间2026/08/14 17:06

详情描述

2026年8月14日上午,柬埔寨劳工与职业培训部在磅通省丹科县举办“就业、社会保障与职业培训论坛”。此次活动旨在为当地民众、返乡劳工及青年提供就业机会,现场共有超过600人参加。 劳工部国务秘书谢古索(Chea Kosal)在活动中表示,此次带到磅通省的8200个就业岗位,是劳工部在全国范围内协调提供的9万多个岗位的一部分。这些岗位由多家大型企业、工厂及公司提供,涵盖制造业及海外就业机会。 谢古索鼓励民众和返乡劳工优先考虑国内就业,以实现家庭团聚并获得国家社会保障基金(NSSF)的保障,包括工伤风险保障、免费医疗服务及退休金制度。对于有意赴海外工作的劳工,他建议通过合法途径前往日本、韩国及新加坡等薪资较高且市场安全的国家。 此外,劳工部推广了“150万名青年职业技能培训计划”(TVET),该计划提供免费培训及每月补贴,并支持通过技能认证测试(RPL)获取正式证书。针对数字经济发展,劳工部鼓励青年学习人工智能(AI)技术,以适应当前及未来的市场需求。 参与此次招聘会的企业包括塔科农业公司(Thaco Agri)、三丰(柬埔寨)有限公司、新奇服装(柬埔寨)有限公司,以及负责招聘赴日劳务人员的蒙坤人力资源公司(Mongkul HR)。
📋 简要摘要 ▸
柬埔寨劳工部在磅通省举办招聘会,为当地民众、返乡劳工及青年提供8200个就业岗位,涵盖制造业及海外就业机会。
📋 完整原文 ▸
ក្រសួងការងារ នាំយកឱកាសការងារ ៨ ២០០កន្លែង ដល់ប្រជាពលរដ្ឋ និងអតីតពលករនៅខេត្តកំពង់ធំ​ ​(កំពង់ធំ)៖​ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារទៅដល់មូលដ្ឋាន ដោយផ្តល់ឱកាសការងារចំនួន ​៨ ២០០កន្លែង​ ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ជូនប្រជាពលរដ្ឋ អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងយុវជនជាង ៦០០នាក់ តាមរយៈ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ដែលរៀបចំឡើងនៅស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ​ជា កុសល រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានបញ្ជាក់ថា ឱកាសការងារចំនួន ៨ ២០០កន្លែង ដែលនាំមកកាន់ខេត្តកំពង់ធំ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ​៩ម៉ឺនកន្លែង​ ដែលក្រសួងកំពុងសម្របសម្រួលផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងអតីតពលករចាប់យកឱកាសការងារក្នុងស្រុក ដែលអាចជួយបង្កើនប្រាក់ចំណូល រស់នៅជួបជុំគ្រួសារ និងទទួលបានការគាំពារពីបេឡាជាតិសន្ដិសង្គម (​ប.ស.ស.)​ រួមមានការធានាហានិភ័យការងារ សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងរបបសោធននិវត្តន៍។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យអតីតពលករដែលមានបំណងបន្តធ្វើការនៅក្រៅប្រទេស ជ្រើសរើសទីផ្សារការងារដែលមានសុវត្ថិភាព និងប្រាក់ឈ្នួលខ្ពស់ ដូចជា ​ប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរី​ ជាដើម តាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយស្របច្បាប់។ ទន្ទឹមនេះ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋចូលរៀនជំនាញតាមកម្មវិធី ​TVET ១,៥ លាន ដែលផ្តល់ការសិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ព្រមទាំងអាចប្រើកម្មវិធីតេស្តទទួលស្គាល់ជំនាញពីមុន (RPL) និងទទួលបានវិញ្ញាបនបត្រជាផ្លូវការ។ ជាពិសេស ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនបង្កើនចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)​ ដើម្បីឆ្លើយតបនឹងបរិវត្តកម្មឌីជីថល និងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ននិងនាពេលអនាគត។ ទន្ទឹមនេះ ឯកឧត្តមបានផ្សព្វផ្សាយលេខទូរស័ព្ទ ​Hotline ១២៩៧​ សម្រាប់ទទួលព័ត៌មានអំពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងលេខ ​១២៨៦​ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងសេវា ​ប.ស.ស.​ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានព័ត៌មានត្រឹមត្រូវ និងប្រើប្រាស់សេវារបស់ក្រសួងបានកាន់តែងាយស្រួល។ សូមបញ្ជាក់ថា ឱកាសការងារដែលនាំមកកាន់វេទិកានៅស្រុកតាំងគោក រួមមានការជ្រើសរើសបុគ្គលិកដោយ ​ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា)​ និង ​ក្រុមហ៊ុន មង្គល អេចអរ​ សម្រាប់ការជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅប្រទេសជប៉ុន៕ ​#MLVT #HENGSour