卫生部部长赴吉隆坡出席第17届东盟卫生部长会议
分类政务
事件时间2026-09-08
地点吉隆坡
来源柬埔寨卫生部
发布时间2026/09/08 18:12
详情描述
2026年9月8日,柬埔寨卫生部部长秦拉率领代表团抵达马来西亚吉隆坡,出席第17届东盟卫生部长会议及相关系列会议。此次会议于9月7日至11日举行,主题为“东盟健康:共建韧性卫生系统”,旨在探讨区域卫生系统建设、医疗合作及未来发展规划。
会议期间,与会代表将参加多场双边及多边会议,包括东盟与中日韩(10+3)卫生部长会议,以及东盟分别与中国、韩国、美国、日本的卫生部长会议。出席人员涵盖东盟11国卫生部长、相关对话伙伴国卫生部长、世界卫生组织西太平洋区域主任及各发展伙伴机构代表。
本次会议的核心目标是落实东盟共同体2045愿景,通过加强区域卫生合作、提升公共卫生应急响应能力、强化卫生系统建设及保障食品安全,构建可持续且具韧性的卫生体系。会议议程包括审议并批准多项卫生领域重要文件及联合声明,评估高级卫生官员会议(PrepSOM)报告,并向东盟社会文化共同体理事会提交相关建议。
秦拉部长将在会上发表专题演讲,介绍柬埔寨卫生领域取得的成果及优先发展计划,重点阐述柬埔寨为实现全民健康覆盖(UHC)所采取的举措,并重申柬埔寨政府在提升国民健康水平及深化东盟区域医疗合作方面的承诺。
📋 简要摘要 ▸
柬埔寨卫生部部长秦拉率团赴马来西亚吉隆坡,参加第17届东盟卫生部长会议,探讨区域卫生系统建设及合作事宜。
📋 完整原文 ▸
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ
______
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ៖ «អាស៊ានមានសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនសម្រាប់អនាគត»។
កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើប្រធានបទសំខាន់ៗ ជាអាទិ៍៖ ១) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន បូកបី ២) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន ៣) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋកូរ៉េ ៤) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-អាម៉េរិក ៥) និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-ជប៉ុន ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១១ប្រទេស រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ ប្រកបដោយសុខភាពល្អ ធានានិរន្តរភាព និងភាពធន់ ដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ាន តាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំ និងការធានានូវសុវត្ថិភាពចំណីអាហារ ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖
- ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន
- ការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗពាក់ព័ន្ធវិស័យសុខាភិបាល
- ការពិនិត្យ ការពិភាក្សា និងការអនុម័តលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី អាស៊ានបូកចិន អាស៊ានបូកកូរ៉េ អាស៊ានអាមេរិក និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជប៉ុន និងរបាយការណ៍កិច្ចប្រជុំរបសឧត្តមមន្ត្រីសុខាភិបាល (PrepSOM) នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
- ការអនុវត្តកិច្ចព្រមព្រៀង ការសម្រេចចិត្ត និងការកំណត់គោលនយោបាយវិស័យសុខាភិបាលអាស៊ាន ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមទិដ្ឋភាពរៀងៗខ្លួន។
- ព្រមទាំងបង្ហាញនូវរបាយការណ៍ និងអនុសាសន៍ទៅក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើ ប្រធានបទសំខាន់ៗមួយចំនួន ស្តីពីលទ្ធផលសំខាន់ៗដែលវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)៕
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)