柬埔寨司法部筹备第二届东盟刑事司法互助部长级会议
| 分类 | 政务新闻 |
| 事件时间 | 2026年4月7日 |
| 事件地点 | 柬埔寨司法部 |
| 发布时间 | 2026-04-07 22:46 |
新闻摘要
柬埔寨司法部代部长主持会议,部署筹备第二届东盟刑事司法互助部长级会议(2nd AMAG-MLAT),该会议将由柬埔寨主办,预计约100名代表参会。
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញ ស្តីពីការរៀបចំយន្តការដឹកនាំនិងកិច្ចដំណើរការនៃកិច្ចប្រជុំលើកទី២ ថ្នាក់រដ្ឋមន្រ្តី/អគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាននៃអាជ្ញាធរកណ្តាលស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (2nd AMAG-MLAT) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
====================
នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញ ដើម្បីរៀបចំយន្តការដឹកនាំ និងកិច្ចដំណើរការនៃកិច្ចប្រជុំលើកទី២ ថ្នាក់រដ្ឋមន្រ្តី/អគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាននៃអាជ្ញាធរកណ្តាលស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (2nd AMAG-MLAT) នៅទីស្តីការក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងសហប្រតិបត្តិការអាស៊ាន និងមន្រ្តីជំនាញមួយចំនួនផងដែរ។
កិច្ចប្រជុំ AMAG-MLAT លើកទី២នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំ ដែលមានសមាសភាពអ្នកចូលរួមក្នុងកិច្ចប្រជុំប្រមាណ១០០រូប ក្នុងនោះរួមមានគណៈប្រតិភូនៃប្រទេសជាសមាជិកអាស៊ាន ដែលដឹកនាំដោយរដ្ឋមន្រ្តីច្បាប់, អគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញា ព្រមទាំងគណៈប្រតិភូមកពីប្រទេសទីម័រឡេស្តេ។