洪玛奈会见北马其顿副外长 商定推动双边合作

洪玛奈会见北马其顿副外长 商定推动双边合作
分类外交
事件时间2026-11-14
地点金边和平宫
来源柬埔寨通讯社
发布时间2026/11/14 16:13

详情描述

11月14日上午,柬埔寨总理洪玛奈在金边和平宫会见北马其顿对外外交与贸易副部长佐兰·迪米特罗夫斯基及随行人员。迪米特罗夫斯基此行是出席11月13日至16日在金边举行的第20届法语国家组织峰会。会见为礼节性拜访,双方并就工作交换意见。 迪米特罗夫斯基感谢洪玛奈安排会见,祝贺柬埔寨第73个独立日,并祝贺柬埔寨主办第20届法语国家组织峰会。他表示,两国30年来的外交关系值得肯定,双方应重视两国外交部之间的政治磋商机制,同时扩大经济贸易关系,尤其是私营部门之间的往来。他还提到,通过法语国家国际组织,北马其顿与柬埔寨扩大双边关系的机会将增多。 洪玛奈对迪米特罗夫斯基一行表示欢迎。他表示,两国在旅游、贸易、教育以及人员与人员交流等领域仍有扩大合作的潜力,并强调多边机制对双边关系的作用。他说,柬埔寨主办本届峰会体现了法语国家多边平台的团结,也为加强和扩大双边关系与合作提供了更多机会。会见结束前,洪玛奈鼓励迪米特罗夫斯基继续与柬埔寨外交与国际合作部保持密切合作,推动并安排正式政治磋商机制,以确定具体合作领域。 从会见内容看,双方此次没有签署具体协议的记录,成果集中在推动政治磋商机制和确定旅游、贸易、教育、人员往来等合作方向。后续可关注两国外交部是否就正式政治磋商机制作出安排;涉及具体经贸或投资项目,仍需以双方主管部门和发布方后续信息为准。
📋 简要摘要 ▸
11月14日上午,洪玛奈在和平宫会见来访的北马其顿对外外交与贸易副部长佐兰·迪米特罗夫斯基一行。对方此行是出席11月13日至16日在金边举行的第20届法语国家组织峰会。双方就推动双边各领域合作交换意见,柬方对北马其顿在峰会期间派高级代表出席表示感谢。
📋 完整原文 ▸
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Zoran DIMITROVSKI អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណរដ្ឋម៉ាសេដ្វានខាងជើង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមអនុរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម។ ឯកឧត្តមបានអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) និងអបអរសាទរកម្ពុជា ដែលកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាប្រវត្តិសាស្ត្រ នាពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នៅកម្ពុជា។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ និងបានគូសបញ្ជាក់ពីសក្តានុពលនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយឯកឧត្តមបានរំលេចពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងការពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាពិសេសរវាងវិស័យឯកជន។ ឯកឧត្តមបានបន្ថែមទៀតថា តាមរយៈយន្តការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF), សាធារណរដ្ឋម៉ាសេដ្វានខាងជើង និងកម្ពុជា នឹងកាន់តែមានកាលានុវត្តភាពច្រើនថែមទៀត ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី។ ជាការឆ្លើយតប, សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមអនុរដ្ឋមន្រ្តី។ សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានវិស័យសក្ដានុពលជាច្រើនទៀតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យទេសចរណ៍, ពាណិជ្ជកម្ម, អប់រំ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃយន្តការពហុភាគីនិយមក្នុងទំនាក់ទំនងទ្វេភាគី ដោយគូសរំលេចថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ បានបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំក្នុងវេទិកាពហុភាគីនៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងបានផ្តល់នូវឱកាសច្រើនបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យឯកឧត្តមអនុរដ្ឋមន្ត្រីសាធារណរដ្ឋម៉ាសេដ្វានខាងជើង បន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញ និងរៀបចំឱ្យមានយន្តការពិគ្រោះយោបល់នយោបាយជាផ្លូវការ សំដៅកំណត់វិស័យសក្ដានុពលជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia #Francophonie20th