旅游部高棉语通稿 安达传奇锦标赛11月25日开幕

旅游部高棉语通稿 安达传奇锦标赛11月25日开幕
旅游部高棉语通稿 安达传奇锦标赛11月25日开幕
旅游部高棉语通稿 安达传奇锦标赛11月25日开幕
旅游部高棉语通稿 安达传奇锦标赛11月25日开幕
旅游部高棉语通稿 安达传奇锦标赛11月25日开幕
旅游部高棉语通稿 安达传奇锦标赛11月25日开幕
旅游部高棉语通稿 安达传奇锦标赛11月25日开幕
旅游部高棉语通稿 安达传奇锦标赛11月25日开幕
旅游部高棉语通稿 安达传奇锦标赛11月25日开幕
旅游部高棉语通稿 安达传奇锦标赛11月25日开幕
1/10
分类体育旅游
事件时间2026-11-25
地点金边 安达高尔夫度假村
来源柬埔寨旅游部
发布时间2026/11/25 13:08

详情描述

2026年11月25日上午,第二届Vattanac Legends Championship在金边安达高尔夫度假村正式开幕。柬埔寨旅游部同步发布高棉语版本通稿,确认旅游部长胡哈出席开幕式,狄班与苏庆以国王最高枢密院顾问身份主持。 出席开幕式的还包括多位高层:洪玛尼以副首相兼公共事务部长身份到场,唐坤以国务部长兼柬埔寨国家奥林匹克委员会主席身份出席,柴索帕拉、盖金扬等国王最高枢密院顾问,以及Vattanac集团联合创始人周良、Vattanac Golf Resort总经理宋安·瓦塔纳。The Legends Tour球手代表团和大量国内外嘉宾也参加了开幕活动。 旅游部通稿将这场赛事定位为柬埔寨第二次承办该级别国际高尔夫赛事,强调其意义在于展示柬埔寨组织国际体育赛事的能力,并借助体育赛事与旅游服务、高端接待的结合,推广柬埔寨旅游潜力。通稿同时提到,赛事有助于提升柬埔寨的国家形象,以及现代体育基础设施在国际上的曝光度。 Vattanac Golf Resort位于金边,是本次赛事的举办场地。旅游部在通稿中未披露赛程天数、参赛球手名单和票务信息。对关注赛事后续安排或在柬从事体育旅游、高端接待相关业务的读者,可留意主办方Vattanac方面随后发布的具体赛程;如需到场观赛,建议提前向度假村确认入场安排,而非依据旅游部通稿中的开幕信息直接前往。 旅游部此次选择高棉语与英文同步发稿,面向本地读者的意图明显。通稿内容与英文版本一致,未额外补充本地观众参与方式或交通安排。
📋 简要摘要 ▸
柬埔寨旅游部同步发布高棉语版本通稿,确认第二届安达传奇国际高尔夫锦标赛在安达高尔夫度假村正式开幕,旅游部长胡哈出席,狄班与苏庆以国王最高枢密院顾问身份主持。通稿强调赛事有助于提升柬埔寨国际体育赛事承办形象与现代体育基础设施的曝光度。
📋 完整原文 ▸
[English Below] ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអន្តរជាតិ «Vattanac Legends Championship» លើកទី២ នៅកម្ពុជា បានចាប់ផ្តើមជាផ្លូវការហើយ ដែលនេះជាសក្ខីភាពបង្ហាញពីសក្តានុពល និងសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញ និងរៀបចំព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់ «Vattanac Legends Championship» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍កីឡាវាយកូនគោលលំដាប់អន្តរជាតិនេះ គឺជាការរៀបចំលើកទី២ នៅក្នុងប្រទេសកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡាឱ្យកាន់តែមានសក្តានុពល ពង្រឹងកិត្យានុភាពជាតិ និងពង្រីកវត្តមានរបស់កម្ពុជាលើឆាកកីឡាអន្តរជាតិ។ ជាពិសេស ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ប្រសើរក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងកីឡាលំដាប់អន្តរជាតិ សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្រិតខ្ពស់។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ , ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោកអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត គណៈប្រតិភូកីឡាករនៃ The Legends Tour ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ សូមជម្រាបជូនថា កីឡាមិនត្រឹមតែជាស្ពាននៃការប្រកួតប្រជែង និងការបង្ហាញសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពាននៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាកំពុងបង្ហាញពីសមត្ថភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ ព្រមទាំងបន្តពង្រឹងរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល ដែលមានទាំងភាពទាក់ទាញ វប្បធម៌ បដិសណ្ឋារកិច្ច និងហេដ្ឋារចនាសម្ព័ន្ធកីឡាទំនើប។ វឌ្ឍនៈ ហ្គោល រីហ្សត, ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦