卫生部推产后出血应对路线图 2027-2030年覆盖省级医院

卫生部推产后出血应对路线图 2027-2030年覆盖省级医院
卫生部推产后出血应对路线图 2027-2030年覆盖省级医院
卫生部推产后出血应对路线图 2027-2030年覆盖省级医院
卫生部推产后出血应对路线图 2027-2030年覆盖省级医院
卫生部推产后出血应对路线图 2027-2030年覆盖省级医院
卫生部推产后出血应对路线图 2027-2030年覆盖省级医院
卫生部推产后出血应对路线图 2027-2030年覆盖省级医院
卫生部推产后出血应对路线图 2027-2030年覆盖省级医院
卫生部推产后出血应对路线图 2027-2030年覆盖省级医院
卫生部推产后出血应对路线图 2027-2030年覆盖省级医院
1/10
分类公共卫生
事件时间2026-11-18
地点金边
来源柬埔寨卫生部
发布时间2026/11/19 14:26

详情描述

柬埔寨卫生部11月18日上午在金边召开研讨会,主题为“共同合作制定2027-2030年省级产后出血应对路线图”。会议由卫生部国务秘书英西塔主持,国家母婴保健中心、国家医院、各省卫生局及省级医院代表与发展伙伴参会,目标是降低孕产妇死亡率,提升省级医疗机构对产后出血的识别与应急处置能力。
📋 完整原文 ▸
ក្រសួងសុខាភិបាល បន្តពង្រឹងកិច្ចសហការកាត់បន្ថយមរណភាពមាតា តាមរយៈការរៀបចំផែនទីបង្ហាញផ្លូវ ឆ្លើយតបនឹងការធ្លាក់ឈាមក្រោយសម្រាល ឆ្នាំ២០២៧–២០៣០។ —— រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការសហការរួមគ្នា បង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការឆ្លើយតបនឹងការធ្លាក់ឈាមក្រោយសម្រាលនៅថ្នាក់ខេត្ត ឆ្នាំ២០២៧–២០៣០» ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្ត ព្រមទាំងដៃគូអភិវឌ្ឍន៍។ សិក្ខាសាលានេះមានគោលបំណងពង្រឹងការឆ្លើយតបចំពោះការធ្លាក់ឈាមក្រោយសម្រាល (Postpartum Haemorrhage: PPH) ដែលជាមូលហេតុចម្បងមួយនៃមរណភាពមាតា តាមរយៈការវិភាគបញ្ហាប្រឈម និងគម្លាតនៃការផ្តល់សេវា ដោយផ្អែកលើលទ្ធផលនៃប្រព័ន្ធពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប (MPDSR) ព្រមទាំងការវាយតម្លៃសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារក (EmONC)។ លោកជំទាវសាស្ត្រាចារ្យ បានលើកឡើងពីសារៈសំខាន់នៃការដោះស្រាយការពន្យារពេលទាំង៣ (Three Delays) និងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ដោយផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ (១)ការពង្រឹងការបង្ការ (Prevention) (២)ការពង្រឹងការរកឃើញឱ្យបានឆាប់រហ័ស (Early Detection) (៣)ការពង្រឹងការឆ្លើយតបចំពោះករណីបន្ទាន់ (Emergency Response) (៤)ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ (Referral System) និង (៥)ការពង្រឹងការកែលម្អគុណភាព និងការសិក្សារៀនសូត្រ (Quality Improvement and Learning)។ សិក្ខាសាលានេះមានការចូលរួមពីក្រុមការងារពហុជំនាញចំនួន ៤២រូប មកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងស្វាយរៀង ព្រមទាំងមន្ទីរពេទ្យជាតិជាដៃគូ ដើម្បីរួមគ្នារៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រង PPH ថ្នាក់ខេត្ត ឆ្នាំ២០២៧–២០៣០ ផែនការសកម្មភាពអាទិភាព និងសូចនាករសម្រាប់តាមដាន និងវាយតម្លៃការអនុវត្ត។ សិក្ខាសាលានេះទទួលបានការគាំទ្រដោយអង្គការ UNFPA និងអង្គការ Jhpiego ក្នុងគោលបំណងជំរុញការអនុវត្តជាក់ស្តែង និងពង្រឹងនិរន្តរភាព នៃសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកនៅកម្ពុជា។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)