第二届柬中东盟产品展于6月19日至21日在钻石岛会展中心举行










类型展会
时间2026-06-19 00:00
地点钻石岛
组织商务部
发布时间2026/06/20 13:05
活动详情
第二届柬中东盟产品展于2026年6月19日在金边钻石岛会展中心正式开幕。柬埔寨商务部国务秘书苏梅·索玛娜主持开幕仪式,柬埔寨总商会副主席林恒及多位中柬商协会代表出席活动。
本次展会为期3天,将持续至6月21日。现场共设有100多个展位,集中展示中国各类优质产品与服务,涵盖新能源汽车、电动摩托车及自行车、电子产品、汽车零配件、纺织品、家居用品以及技术咨询与投资项目。
此次活动旨在搭建中柬经贸交流平台,促进两国企业家、投资者及商界人士的直接对接,通过信息互通与业务交流,进一步深化双边经贸合作与投资往来。展会鼓励各方通过此类高质量的商业活动,提升柬埔寨市场的商业竞争力,并加强各界对当地投资环境的了解。
📋 简要摘要 ▸
第二届柬中东盟产品展于6月19日至21日在钻石岛会展中心举行。展会设有100多个展位,展示中国新能源汽车、电子产品、纺织品及投资项目,旨在促进中柬经贸合作与企业对接。
联系方式
网站https://www.moc.gov.kh
📋 完整原文 ▸
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងមានការចូលរួមពីអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីជាប្រធានសមាគម ប្រធានសភាពាណិជ្ជកម្មខ្មែរ-ចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាការចូលរួមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ដែលពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេសនឹងបានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញផ្លាស់ប្តូរព័ត៌មានធុរកិច្ច និងវិនិយោគ ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបន្តអនុវត្តនូវគំនិតផ្តួចផ្តើមក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅប្រទេសកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងពីវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់។
ពិព័រណ៍ខាងលើ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានស្តង់ពិព័រណ៍ជាង១០០ស្តង់ និងមានការដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលចិនជាច្រើនប្រភេទ រួមមាន៖ រថយន្ត ម៉ូតូនិងកង់អគ្គិសនី សម្ភារៈបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ដ គ្រឿងវាយនភណ្ឌ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិនិយោគជាដើម៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)