第13届全国机器人大赛将于7月5日在皇家金边大学举行

类型科技竞赛
时间2026-07-05 09:00
地点皇家金边大学
票价免费
组织全国机器人大赛技术委员会
发布时间2026/07/03 19:07
活动详情
第13届全国机器人大赛将于2026年7月5日上午9点正式开赛。比赛地点设在皇家金边大学(RUPP)的船顶大厅(Boat Roof Hall)。
为确保比赛的准确性、透明度与公平性,全国机器人大赛技术委员会已于7月3日完成对比赛场地的实地考察与测量,所有场地设置均已符合技术标准。
本次活动面向公众免费开放,欢迎社会各界人士前往现场观赛。
📋 简要摘要 ▸
第13届全国机器人大赛将于7月5日在皇家金边大学举行。技术委员会已完成场地测量,确保比赛公平公正。活动面向公众免费开放,欢迎前往观赛。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: អនុគណៈកម្មការបច្ចេកទេស ការប្រកួតរ៉ូបូតថ្នាក់ជាតិ ដឹកនាំការចុះពិនិត្យ និងវាស់ស្ទង់ទីលានប្រកួតដោយផ្ទាល់ ដើម្បីធានាសុក្រឹតភាព ១០០%
(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ប្រាក់ ម៉ៅម៉ូលីន ប្រធាននាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាបរទេស និងជាប្រធានអនុគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត រ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស រួមជាមួយលោកគ្រូ អ្នកគ្រូ និងនិស្សិតដែលត្រូវចូលរួមប្រកួតរ៉ូបូតថ្នាក់ជាតិ ឆ្នាំ២០២៦ ធ្វើការចុះពិនិត្យទីតាំងផ្ទាល់ និងវាស់ស្ទង់ទីលានប្រកួត ស្របតាមស្តង់ដារបច្ចេកទេស។
ការចុះពិនិត្យ និងវាស់ស្ទង់ទីលានប្រកួតនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នាពេលនេះ គឺដើម្បីធានាឱ្យបានដាច់ខាតនូវភាពត្រឹមត្រូវ សុក្រឹតភាព តម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ សម្រាប់ត្រៀមលក្ខណៈឱ្យបានល្អឥតខ្ចោះ ១០០% មុនពេលសមរភូមិប្រកួតផ្លូវការបើកឆាកឡើង។
គណៈកម្មការរៀបចំការប្រកួត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការលះបង់កម្លាំងកាយចិត្តរបស់ក្រុមការងារបច្ចេកទេស លោកគ្រូ អ្នកគ្រូ និងបេក្ខជនគ្រប់ក្រុមទាំងអស់។
ជួបគ្នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ចាប់ពីម៉ោង ៩:០០ ព្រឹក តទៅ នៅអគារដំបូលទូក (RUPP)។ ចូលរួមទស្សនាដោយសេរី!
作者: ប្រុស អាន
分类: ព័ត៌មានជាតិ