卫生部举办第八届儿科医学会议 聚焦母婴健康

分类医疗
事件时间2026-10-08
地点金边
来源柬埔寨卫生部
发布时间2026/10/08 19:02

详情描述

2026年10月8日,柬埔寨卫生部在金边举办第八届儿科医学会议,会议主题为“共同参与,提升母婴及儿童健康福祉”。卫生部部长秦拉出席开幕式并致辞。 此次会议旨在加强医疗人员及私营医疗机构之间的专业交流与协作,通过分享临床经验与知识,提升母婴及儿童医疗服务质量。会议强调,医疗团队应建立知识共享文化,通过持续学习与团队协作,共同保障患者安全并提升民众对医疗服务的信任度。 秦拉部长在会上提出五点建议:一是医疗人员需持续提升专业技能、职业道德及服务态度,以仁爱之心对待患者;二是坚持知识与经验共享,促进同行间的专业友谊;三是充分利用现有资源,及时寻求解决方案以推动个人及医疗机构发展;四是严格遵守职业道德,以耐心和关怀对待患者及其家属;五是加强跨部门合作与社区参与,共同推动营养教育、疫苗接种及卫生宣传工作,将提升儿童健康视为共同责任。
📋 简要摘要 ▸
卫生部部长出席第八届儿科医学会议,强调通过知识共享提升母婴医疗服务质量,促进医疗团队协作。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពឆ្នើមត្រូវផ្តើមចេញពីវប្បធម៌រំលែកទាំងចំណេះជំនាញ និងបទពិសោធន៍ដល់សហភាតរៈ។ គ្រូពេទ្យពូកែ ត្រូវតែផ្គុំគ្នា ដោយភាពឆ្នើមមិនមែនឆ្នើមតែម្នាក់ឯងនោះទេ ត្រូវឆ្នើមទាំងអស់គ្នា។» ________ រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ»។   ការរៀបចំសន្និសីទវេជ្ជសាស្ត្រមាតា ទារក និងកុមារជានេះ ក្នុងគោលបំណងបង្កើនឱ្យមានទំនាក់ទំនងល្អជាសហភាតរៈរវាងគ្នានិងគ្នា រួមទាំងវិស័យឯកជន ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយគ្នា ស្តីពីការថែទាំព្យាបាលមាតា ទារក និងកុមារ។ ប្រធានបទឆ្នាំនេះ គឺបង្ហាញយ៉ាងច្បាស់នូវគោលបំណងរួមសាមគ្គីគ្នា ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ ដែលជាធនធានអនាគតសម្រាប់ប្រទេសជាតិ។ ពិតណាស់ការព្យាបាល សង្គ្រោះជីវិត គឺជាតួនាទីសំខាន់របស់យើង ហើយការជួយឱ្យអ្នកជំងឺមានសុខភាពកាន់តែល្អប្រសើរ គឺជាកាតព្វកិច្ចចម្បងរួមគ្នា ដែលនេះជាសកម្មភាពរួមចំណែក អភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលមាតា ទារក និងកុមារ លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។      ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឥតឈប់ឈរទាំងចំណេះ ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព សុវត្ថិភាព ក្នុងការបម្រើសេវា ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ក្រុមគ្រូពេទ្យត្រូវមានវប្បធម៌ចែករំលែកដល់សហភាតរៈ ជាក្រុមការងារ ជាអ្នករួមវិជ្ជាជីវៈ ដើម្បីវឌ្ឍនភាពនៅលើទំព័របច្ចុប្បន្នភាពជាមួយគ្នា ដើម្បីផលប្រយោជន៍ និងទំនុកចិត្តរបស់អ្នកជំងឺ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ មានក្តីរំពឹង ចំពោះបងប្អូនទាំងអស់ ដែលស្ថិតនៅលើនាវាវិស័យសុខាភិបាលទាំងអស់គ្នាដោយ «ការរៀនសូត្របន្តឥតឈប់ឈរ ប្រមូលផ្គុំគ្នា» ដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តជាក់ស្តែង ដើម្បីស្វែងយល់និងពង្រឹងគុណភាពកាន់តែប្រសើរទាំងអស់គ្នា។ ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គសន្និសីទ ដូចខាងក្រោម៖ ១) ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តការអភិវឌ្ឍសមត្ថភាពទាំងចំណេះជំនាញ ក្រមសីលធម៌ និងឥរិយាបថ ក្នុងការបម្រើសេវាគ្រប់ពេលវេលា ដើម្បីសុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ដោយចេញពីបេះដូង ក្តីមេត្តា ករុណា។ ២) ត្រូវបន្តវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាការបង្កើនចំណងមិត្តភាពដល់សហភាតរៈទាំងអស់គ្នា។ ចំណេះដឹងពីការរៀនសូត្រ គឺគ្មានដែនកំណត់។ ៣) ត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីរិះរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងសមស្រប ដើម្បីភាពរីកចម្រើនសមត្ថភាពបុគ្គល ភាពរីកចម្រើនសម្រាប់អង្គភាព វិស័យសុខាភិបាល និងប្រទេសជាតិ។ ៤) លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ដោយត្រូវបង្ហាញនូវក្តីអាណិតស្រឡាញ់ ភាពទន់ភ្លន់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ ព្រមទាំងយល់ចិត្ត និងអារម្មណ៍របស់គ្រួសារអ្នកជំងឺ។ ៥) ជំរុញកិច្ចសហការអន្តរវិស័យ និងការចូលរួមពីសហគមន៍ ដោយចាត់ទុកការលើកកម្ពស់សុខុមាលភាពកុមារជាភារកិច្ចរួម។ ដូច្នេះត្រូវបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការអប់រំផ្សព្វផ្សាយអាហារូបត្ថម្ភ ការចាក់វ៉ាក់សាំង និងអនាម័យ។   សន្និសីទនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យខេត្ត ​ស្រុក និងវិស័យឯកជន ព្រមទាំងអង្គការដៃគូ។ សន្និសីទនេះ ក៏ជាការបង្កើតឱកាសទំនាក់ទំនង រួមគ្នាពិភាក្សារកដំណោះស្រាយ ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពដល់មន្រ្តីសុខាភិបាលនៅគ្រប់កម្រិត ដើម្បីសុខុមាលភាពមាតា ទារក និងកុមារ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)