卫生部推广高血压与2型糖尿病诊疗新指南 11月5日开班培训
分类医疗
事件时间2026-11-05
地点金边
来源柬埔寨卫生部
发布时间2026/11/06 11:40
详情描述
11月5日上午,柬埔寨卫生部国务秘书吴康在金边主持研讨会开幕式,推广高血压与2型糖尿病治疗及护理指南。会议介绍成人高血压、糖尿病管理与照护国家指南的最新版本,并培训卫生官员正确、有效使用指南、技术辅助材料和医疗设备,以确保患者获得有质量、安全、可持续的诊疗服务。
这套国家指南自2015年制定,2024年8月至2026年5月完成审查、修订和更新,得到H-EQIP 2项目支持。吴康在会上感谢世界卫生组织、世界银行、日本国际协力机构JICA及相关发展伙伴、技术团队和专家在指南修订与健康教育材料编制中的参与。
吴康要求各省市卫生局及各级医院负责人,将已下发的两本诊疗指南和健康教育材料继续转发给本单位医务人员和相关人员;医生须严格按指南操作,并把知识和经验分享给同事。他强调要加强健康教育,重点降低非传染性疾病风险因素,尤其是减少高盐、高糖、高脂饮食。
筛查方面,卫生部要求各省市卫生局和相关部门继续加强卫生中心、医院的高血压与糖尿病筛查,重点针对40岁及以上人群。吴康呼吁40岁以上民众主动到就近卫生机构筛查,以便及早发现并接受相应照护和治疗。
研讨会现场有120人参加,另有200人通过Zoom线上参会,包括卫生部副国务秘书、总局长及技术副总局长、JICA驻柬埔寨代表IWAMA Nozomi、25个省市卫生局领导及核心官员、发展伙伴、协会代表以及省、县医院院长。
📋 简要摘要 ▸
11月5日上午,柬埔寨卫生部国务秘书吴康主持研讨会开幕式,推广高血压与2型糖尿病治疗及护理指南。会议旨在介绍成人高血压、糖尿病管理与照护国家指南的最新版本,并提升卫生官员应用指南开展诊疗的能力,全国相关医务人员参与培训。
📋 完整原文 ▸
សិក្ខាសាលាផ្សព្វផ្សាយមគ្គុទ្ទេសក៍ ស្តីពីការព្យាបាល និងថែទាំជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ប្រភេទទី២។
--
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយមគ្គុទ្ទេសក៍ ស្តីពីការព្យាបាល និងថែទាំជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ប្រភេទទី២។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបច្ចុប្បន្នភាពនៃមគ្គុទ្ទេសក៍ជាតិ ស្តីពីការគ្រប់គ្រង ការព្យាបាល និងការថែទាំជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមលើមនុស្សពេញវ័យ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការប្រើប្រាស់មគ្គុទ្ទេសក៍ សម្ភារគាំទ្រផ្នែកបច្ចេកទេស និងឧបករណ៍វេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីធានាថាអ្នកជំងឺទទួលបានសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។
គួរបញ្ជាក់ថា មគ្គុទ្ទេសក៍ជាតិស្តីពីការគ្រប់គ្រង និងការព្យាបាលជំងឺទាំងពីរនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ហើយត្រូវបានពិនិត្យ កែលម្អ និងធ្វើបច្ចុប្បន្នភាពឡើងវិញ ចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ ក្រោមការគាំទ្រពីគម្រោង H-EQIP 2។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោក (WHO) ធនាគារពិភពលោក អង្គការ JICA និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស អ្នកជំនាញ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការក្នុងដំណើរការពិនិត្យ កែលម្អ និងធ្វើបច្ចុប្បន្នភាពមគ្គុទ្ទេសក៍ជាតិ ព្រមទាំងការរៀបចំសម្ភារអប់រំសុខភាពទាំងនេះ។
ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ឱ្យធ្វើការផ្សព្វផ្សាយបន្តនូវសៀវភៅមគ្គុទ្ទេសក៍ព្យាបាលទាំងពីរ និងឯកសារអប់រំសុខភាព ដែលបានចែកជូន ដល់មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធនៅតាមអង្គភាពរៀងៗខ្លួន។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យត្រូវខិតខំអនុវត្តតាមមគ្គុទ្ទេសក៍ឱ្យបានត្រឹមត្រូវ ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សហភាតរៈ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល។
ឯកឧត្តមវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនសកម្មភាពអប់រំសុខភាព ដោយផ្តោតលើការកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសការកាត់បន្ថយការបរិភោគអាហារដែលមានជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្ត និងជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធ បន្តពង្រឹងសកម្មភាពពិនិត្យស្រាវជ្រាវរកជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសចំពោះប្រជាពលរដ្ឋគោលដៅ ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ បន្ថែមពីនេះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ សូមអញ្ជើញទៅពិនិត្យស្រាវជ្រាវរកជំងឺទាំងពីរនេះនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតផ្ទះ ដើម្បីអាចរកឃើញទាន់ពេលវេលា និងទទួលបានការថែទាំ ព្យាបាលសមស្រប។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងអគ្គនាយករងបច្ចេកទេសសុខាភិបាល លោកស្រី IWAMA Nozomi តំណាងអង្គការ JICA ប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលនៃមន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥ ដៃគូអភិវឌ្ឍន៍ អង្គការសមាគមនានា ព្រមទាំងប្រធាន និងអនុប្រធានមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុក សរុបអ្នកចូលរួមដោយផ្ទាល់ចំនួន ១២០នាក់ និងតាមប្រព័ន្ធ Zoom ២០០នាក់។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)