柬中贸易文化旅游周昆明举办 外交部出席推介

分类经贸
事件时间2026-11-08
地点中国云南昆明
来源柬埔寨外交国际合作部
发布时间2026/11/10 16:59

详情描述

柬埔寨外交部副国务秘书迪尼托11月8日下午在云南昆明出席“首届柬中贸易、文化与旅游交流促进博览会周”商务对接会并致辞。活动由柬埔寨驻昆明总领事馆、在华柬埔寨留学生协会及相关方联合举办。他在发言中强调柬中历史与人文纽带是深化经贸合作的重要基础,并介绍柬方在对接国际企业与投资者方面的作用。
📋 完整原文 ▸
នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងជំនួបធុរកិច្ចនៃ «សប្តាហ៍ពិព័រណ៍ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន លើកទី១» នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ដែលរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងភាគីពាក់ព័ន្ធ។ នៅក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់អំពីទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរលង់រវាងកម្ពុជា និងចិន ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការរឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនចិន ឱ្យស្វែងយល់ពីឱកាសវិនិយោគដែលកំពុងមានកំណើន និងបរិយាកាសធុរកិច្ចដ៏អំណោយផលនៅកម្ពុជា។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ កបទ.សអ ក្នុងការជំរុញការទូតសេដ្ឋកិច្ច និងតួនាទីយ៉ាងសំខាន់របស់ស្ថានតំណាងកម្ពុជានៅបរទេស ក្នុងការធ្វើជាស្ពានតភ្ជាប់ធុរជន និងវិនិយោគិនអន្តរជាតិ ជាមួយឱកាសដៃគូ និងស្ថាប័នពាក់ព័ន្ធនានានៅកម្ពុជា។ On the afternoon of 8 November 2026, H.E. TY Nitor, Under Secretary of State of the Ministry of Foreign Affairs and International Cooperation (MFAIC), attended and delivered remarks at the Business Matching Forum of “The 1st Cambodia–China Trade, Culture and Tourism Exchange Promotion Expo Week” in Kunming, Yunnan Province, China, organized by the Consulate-General of Cambodia in Kunming, the Association of Cambodian Students in China, and relevant partners. In his remarks, H.E. TY Nitor highlighted the longstanding historical and cultural ties between Cambodia and China as important foundations for deeper economic cooperation, while encouraging Chinese businesses and investors to explore Cambodia’s growing investment opportunities and business-friendly environment. He further underscored MFAIC’s commitment to advancing Economic Diplomacy and the important role of Cambodian diplomatic missions abroad in serving as institutional bridges connecting international businesses and investors with opportunities, partners, and relevant institutions in Cambodia.