柬埔寨国会第八委员会视察国家儿童医院
| 分类 | 政务新闻 |
| 事件时间 | 2026年4月7日下午 |
| 事件地点 | 金边,国家儿童医院 |
| 发布时间 | 2026-04-07 22:04 |
新闻摘要
柬埔寨国家社会保障基金局(NSSF)代表陪同国会第八委员会主席,实地考察国家儿童医院的医疗服务现状,旨在评估并提升针对社保成员的医疗保障质量。
ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាព និងស្វែងយល់ពីបញ្ហាប្រឈមនៅមន្ទីរពេទ្យកុមារជាតិ
-------------------
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដើម្បីចូលរួមឈ្វេងយល់ពីស្ថានភាពជាក់ស្តែង នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ និងស្វែងយល់ពីបញ្ហាប្រឈម របស់មន្ទីរពេទ្យកុមារជាតិ ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
ការអញ្ជើញចូលរួមរបស់ ឯកឧត្តមអគ្គនាយករង ក្នុងទស្សនកិច្ចនាឱកាសនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពនៃការផ្ដល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស. ទាំងស្រ្ដីសម្រាលមាតុភាព និងការព្យាបាលកុមារ ក៏ដូចជាការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានា របស់មន្ទីរពេទ្យ ដើម្បីបន្តពង្រឹងកិច្ចសហការ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនសមាជិក ប.ស.ស. [ឱ្យកាន់តែប្រសើរឡើង។...អានបន្ត](https://m.facebook.com/story.php?story_fbid=pfbid0EXz43a3…)