油价上涨导致柬埔寨运输服务费上调
分类经济
事件时间2026年
地点柬埔寨
来源CNC热闻
发布时间2026/04/09 10:46
详情描述
受油价上涨影响,柬埔寨多数陆路运输服务费上调5%-10%。政府正通过推广电动汽车、增加免费公交及智能交通系统等措施缓解压力。
📋 完整原文 ▸
ក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកស្ទើរតែទាំងអស់បានដំទ្បើងថ្លៃសេវាកម្មរបស់ខ្លួន ជាមធ្យមចន្លោះពី៥%ទៅ១០% ក្នុងអំទ្បុងពេលនៃការកើនទ្បើងតម្លៃប្រេងឥន្ធនៈបច្ចុប្បន្ន។ នេះបើតាមប្រសាសន៍លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយលោក ដួង សុខា នៃទូរទស្សន៍CNC។
លោក ឈួន វ៉ន់ បានលើកទ្បើងពីវិធានការទាំងនៅចំពោះមុខ និងរយៈពេលវែងរបស់រាជរដ្ឋាភិបាល និងក្រសួង រួមមាន ការប្រើប្រាស់រថយន្តក្រុងឥតគិតថ្លៃ ការលើកទឹកចិត្តឱ្យប្រើយានយន្តអគ្គិសនី(EV) ការពង្រីកសេវាសាធារណៈ និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។
ក្នុងបរិបទដែលកម្ពុជាកំពុងរងផលប៉ះពាល់ដាយសារតម្លៃប្រេងទ្បើងថ្លៃ ការប្រើប្រាស់យានយន្តអគ្គិសនីបានកើនដល់៤,៣៩៦គ្រឿងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គឺកើនប្រមាណ៤៥៧% ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលមានចំនួន៧៨៨គ្រឿង។
#ExclusiveInterview