柬埔寨国公省发生枪杀案,警方逮捕3名涉案嫌疑人
| 分类 | 社会新闻 |
| 事件时间 | 2026年3月3日(案发),2026年4月5日(抓捕) |
| 事件地点 | 国公省,柬埔寨 |
| 发布时间 | 2026-04-05 20:42 |
新闻摘要
国公省警方联合多部门破获一起发生在3月3日的枪杀案,成功抓获包括一名警察在内的3名嫌疑人,并缴获作案枪支及弹药。
ឃាតកម្មបាញ់សម្លាប់បុរសម្នាក់នៅខេត្តកោះកុង កម្លាំងនគរបាលតាមចាប់ជនដៃដល់ និងបក្ខពួកសរុប៣នាក់
(កោះកុង)៖ ដោយអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តកោះកុង, កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានស្រាវជ្រាវបំបែកសំណុំរឿងឃាត់កម្មបាញ់សម្លាប់បុរសម្នាក់នៅក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនដៃដល់ និងបក្ខពួកសរុប៣នាក់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៥៖២៥នាទី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យទាំងចំនួន៣នាក់រួមមាន៖
១-ឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ
២-ឈ្មោះ សាយ សៀវហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ
៣-ឈ្មោះ យុន ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន។
កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន៖
-អាវុធ AK ស្វាយបត់ ចំនួន១ដើម បង់កាំភ្លើងចំនួន១ គ្រាប់កាំភ្លើងចំនួន២៤គ្រាប់
-ម៉ូតូចំនួន២គ្រឿង (Zoomer X ចំនួន១គ្រឿង និង PCX ចំនួន១គ្រឿង)
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕