ABA银行赞助柬埔寨数字商业加速计划(DPA)第五季
分类经济
事件时间3月30日
地点柬埔寨
来源ABA银行
发布时间2026/04/02 17:11
详情描述
ABA银行作为钻石赞助商支持DPA第五季,旨在通过数字解决方案赋能柬埔寨微型、小型和中型企业(MSMEs),助力国家数字经济发展。
📋 完整原文 ▸
🇰🇭 ជំហានថ្មីមួយទៀត សម្រាប់អេកូស៊ីស្ទែមធុរកិច្ចបង្កើតថ្មីរបស់កម្ពុជា! ABA មានមោទនភាពដែលបានបន្ដចូលរួមជា Diamond Sponsor សម្រាប់ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល (DPA) រដូវកាលទី 5 ដោយគាំទ្រដល់ធុរកិច្ចថ្មីៗ ក្នុងការបង្កើតដំណោះស្រាយឌីជីថល ដែលជួយសម្រួលដល់ សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs)។
កម្មវិធីនេះ បានសម្ពោធបើកជាផ្លូវការនៅថ្ងៃទី 30 ខែមីនា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី ដែលកំណត់ជាការចាប់ផ្ដើមនៃដំណើរវឌ្ឍនភាពថ្មីសម្រាប់នវានុវត្តជនកម្ពុជា។ នៅកន្លែងរៀបចំកម្មវិធីផ្ទាល់ លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី ABA បានបញ្ជាក់ជាថ្មីនៃការប្ដេជ្ញាចិត្តរបស់ធនាគារយើងខ្ញុំក្នុងការគាំទ្រនវានុវត្តន៍ និងពង្រឹងអនាគតឌីជថលកម្ពុជា។
🚀 ក្នុងនាមធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា យើងខ្ញុំរង់ចាំមើលការកែប្រែគំនិតទាំងនេះ ឲ្យចេញជាសមិទ្ធផលជាក់ស្ដែង ដែលរួមចំណែកដល់ការរីកចម្រើនផ្នែកឌីជីថលរបស់កម្ពុជា ។ 👉 ដឹងបន្ថែម៖ https://bit.ly/4v0WdoQ
#ABABank #ABAProudSponsor #TechoStartupCenter #DPA