卫生部巡查班迭棉吉省医疗中心 强化24小时服务

分类医疗
事件时间2026-09-14
地点班迭棉吉省
来源柬埔寨卫生部
发布时间2026/09/20 15:53

详情描述

2026年9月14日至17日,柬埔寨卫生部副国务秘书陈速卡医生对班迭棉吉省境内的各医疗中心进行了实地巡查,旨在评估当地医疗服务进展并推动质量提升。 此次巡查工作由班迭棉吉省卫生局副局长亨金索医生,以及波贝市和蒙哥博雷县的运营区办公室主任协助开展。巡查重点在于强化基层医疗机构的业务能力,确保各医疗中心能够高效、持续地为民众提供每周7天、每天24小时的全天候医疗服务。 陈速卡医生在巡查期间转达了卫生部长的问候,并对当地医护人员在医疗护理及治疗服务中所展现的责任感表示认可。 本次巡查覆盖的医疗中心包括:森医疗中心、章哈医疗中心、乌贝占医疗中心、西拉高棉医疗中心、尼密医疗中心、贡医疗中心、森隆医疗中心、班迭娘医疗中心、雷西克罗1号医疗中心、斯拉朗医疗中心以及波特庄医疗中心。
📋 简要摘要 ▸
卫生部副国务秘书陈速卡于9月14日至17日对班迭棉吉省各医疗中心进行巡查,旨在提升基层医疗服务质量与效率,确保民众能获得全天候的医疗保障。
📋 完整原文 ▸
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តវន្ទាតមានជ័យ ជុំទី៣ ។ —— ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ ។ ការចុះពិនិត្យនេះ ក្នុងគោលបំណងពិនិត្យ និងជួយជំរុញគាំទ្រការអនុវត្តការងារ និងលើកទឹកចិត្តដើម្បីជំរុញបង្កើនសមត្ថភាពការងារបម្រើសេវាសុខាភិបាល កាន់តែមានលក្ខណៈល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ និងផ្តល់នូវភាពកក់ក្តៅជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវា ២៤ម៉ោង/៧ថ្ងៃ។ ក្នុងឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរអរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងកែលម្អជាបន្តបន្ទាប់ និងបម្រើសេវាថែទាំ ព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថាការចុះពិនិត្យនេះ មានការសម្របសម្រួលពីលោកវេជ្ជបណ្ឌិត ហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកប្រធានការិយាល័យស្រុកប្រតិបត្តិប៉ោយប៉ែត និង លោកប្រធានការិយាល័យស្រុកប្រតិបត្តិមង្គលបូរី ដោយបានចុះតាមមណ្ឌលសុខភាពមានដូចជា៖ ១)មណ្ឌលសុខភាពសឹង្ហ ២)មណ្ឌលសុខភាពចង្ហា ៣)មណ្ឌលសុខភាពអូរបីជាន់ ៤)មណ្ឌលសុខភាពសិលាខ្មែរ ៥)មណ្ឌលសុខភាពនិមិត្ត ៦)មណ្ឌលសុខភាពកូន ៧)មណ្ឌលសុខភាពសំរោង ៨)មណ្ឌលសុខភាពបន្ទាយនាង ៩)មណ្ឌលសុខភាពឬស្សីក្រោក១ ១០)មណ្ឌលសុខភាពស្រះរាំង ១១)មណ្ឌលសុខភាពបត់ត្រង់។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)