卫生部部长秦拉督导医疗服务 强调提升基层医疗质量
分类政府动态
事件时间2026-06-09 14:00
地点菩萨省/马德望省
来源柬埔寨卫生部
发布时间2026/06/10 07:08
详情描述
2026年6月9日下午2时,柬埔寨卫生部部长秦拉在视察菩萨省和马德望省医疗服务期间,通过Zoom视频会议主持了第128期领导力与创新课程。全国共有3093名各级卫生官员参加了此次会议。
秦拉部长在会上鼓励卫生官员在提供医疗护理服务时,应保持专业能力与温和态度,以提升患者满意度。他肯定了卫生官员在保障民众健康与安全方面所付出的努力,并强调了在单位管理中发挥领导力的重要性,旨在增强国家医疗系统的整体韧性。
会议重点讨论了医疗规划的必要性。秦拉部长指出,制定具有明确目标的规划至关重要,官员需持续评估潜在障碍,并根据单位实际情况选择有效的解决方案。
班迭棉吉省医疗团队在会上分享了医院管理经验。该团队通过展示医院在提升患者就诊人数及改善基础设施方面的成果,强调了机构价值观与个人价值观在医疗管理中的作用。通过成熟的领导力与价值观引导,医院能够持续提升服务质量,强化患者安全,并提高医疗服务的整体效率。
📋 简要摘要 ▸
柬埔寨卫生部部长秦拉在视察菩萨省和马德望省医疗服务期间,通过视频会议向全国3093名卫生官员强调医疗服务质量与领导力创新。会议重点讨论了医疗规划的必要性,并由班迭棉吉省医疗团队分享了提升患者满意度与基础设施建设的成功经验,旨在增强国家医疗系统的整体韧性。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ លើកទឹកចិត្តដល់មន្រ្តីសុខាភិបាល បន្តខិតខំក្នុងភារកិច្ចរបស់ខ្លួនទាំងការបម្រើសេវាថែទាំព្យាបាល និងភាពជាអ្នកដឹកនាំក្នុងអង្គភាព ដើម្បីបង្កើនភាពធន់ក្នុងប្រព័ន្ធសុខាភិបាល។__
___
__
ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល នៅក្នុងដំណើរចុះពិនិត្យសេវាសុខាភិបាលតាមមូលដ្ឋានសុខាភិបាល នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ (វគ្គ១២៨) ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ (Zoom) សរុបចំនួន ៣០៩៣ នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំប្រើប្រាស់សមត្ថភាព ប្រកបដោយកាយវិការទន់ភ្លន់ក្នុងការបម្រើសេវាសុខភាព ចូលរួមបង្កើតភាពរីករាយ និងទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះឯកឧត្តមសាស្រ្តាចារ្យបានទទួលស្គាល់នូវការលះបង់ទាំងកំលាំងកាយចិត្ត ដែលមន្រ្តីសុខាភិបាលបាន និងកំពុងធ្វើកន្លងមក ក្នុងភារកិច្ច កាត្វកិច្ច សេចក្តីថ្លៃថ្នូររបស់ខ្លួនការពារសុខភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាកិច្ចបន្តឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងការធ្វើផែនការមកចែករំលែក ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធ្វើផែនការ ដែលមានគោលដៅច្បាស់លាស់ ដោយឈរលើការគិតគូរជាប្រចាំ ដោយប្រមើមើលនូវឧបសគ្គនៅខាងមុខ និងការជ្រើសរើសយកនូវដំណោះស្រាយដែលមានសក្ខានុពលស្របតាមបរិបទរបស់អង្គភាព។
ជាបន្ទាប់ ក្រុមការងារមន្ទីរពេទ្យព្រះនេត្រព្រះនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីការដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យ ដោយបង្ហាញនូវសមិទ្ធផលនៃការកើនឡើង នៃចំនួនអ្នកមកប្រើប្រាស់សេវា និងការកែលម្អហេដ្ឋារចនាសម្ពន្ធ័របស់មន្ទីរពេទ្យ។ នៅក្នុងបទបង្ហាញនេះក៏បានរំលេចនូវគុណតម្លៃរបស់មន្ទីរពេទ្យ និងគុណតម្លៃរបស់បុគ្គល ដែលគុណតម្លៃទាំងនេះ គឺជាកំលាំងចលករមួយរបស់មន្ទីរពេទ្យ ដែលអាចបូកផ្សំជាមួយការដឹកនាំប្រកបដោយភាពចាស់ទុំ នឹងធ្វើឱ្យមន្ទីរពេទ្យអាចបន្តបង្កើនគុណភាពសេវា ពង្រឹងសុវត្ថិភាពអ្នកជំងឺ និងឈានទៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃសេវារបស់ខ្លួន។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)