实居省举行寺庙大门奠基仪式 促进社区团结
分类社会
事件时间2026-09-11
地点实居省
来源洪玛尼官方频道
发布时间2026/09/15 09:33
详情描述
2026年9月11日,柬埔寨实居省三基穆尼县棉芷乡举行了通蓬寺(Wat Tompung)大门奠基仪式。实居省三基穆尼县工作组副组长楚速班亚(Chhuor Sophanya)出席仪式并担任主礼嘉宾。
此次活动吸引了当地僧侣、佛教徒、慈善人士及周边民众参与。奠基仪式标志着通蓬寺大门建设工程正式启动,该项目旨在改善寺庙基础设施,提升寺庙整体景观与秩序,并作为寺庙的主要入口。
参与建设的各方表示,此次工程不仅是寺庙硬件设施的完善,也是社区团结协作的体现。通过民众的共同参与,旨在保护当地宗教与文化遗产,使寺庙继续发挥作为宗教礼拜场所、佛法学习中心及社区活动中心的作用,并为后代留下文化资产。
仪式现场呼吁当地民众在自愿、团结与透明的原则下,继续支持寺庙的建设与维护工作,以确保工程顺利完成并实现长期效益。
📋 简要摘要 ▸
实居省举行寺庙大门奠基仪式,地方官员与民众共同参与,旨在通过宗教活动增强社区凝聚力,并提升当地寺庙的整体景观。
📋 完整原文 ▸
ពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តទំពូង ស្ថិតនៅឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
=======
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ១៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តទំពូង ស្ថិតនៅឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាព ដោយមានការចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការកសាង និងលើកកម្ពស់សោភ័ណភាពទីអារាម ព្រមទាំងបន្តថែរក្សាសម្បត្តិសាសនា និងវប្បធម៌របស់សហគមន៍។
ពិធីបញ្ចុះបឋមសិលា គឺជានិមិត្តរូបនៃការចាប់ផ្តើមការងារសាងសង់ខ្លោងទ្វារ ដែលនឹងបម្រើជាច្រកចូលសំខាន់របស់ទីអារាម និងជាផ្នែកមួយនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណវត្តឱ្យមានសណ្តាប់ធ្នាប់ និងសមរម្យ។ សមិទ្ធផលនេះក៏អាចក្លាយជាស្នាដៃរួមដែលបង្ហាញពីស្មារតីសាមគ្គី និងការចូលរួមរបស់សហគមន៍ក្នុងការថែរក្សាទីកន្លែងសាសនា។ តាមទស្សនៈព្រះពុទ្ធសាសនា ការចូលរួមកសាងសមិទ្ធផលក្នុងទីអារាមដោយសទ្ធា និងចេតនាជ្រះថ្លា ជាកិច្ចការដែលអាចបង្កើតកុសល និងជាការរួមចំណែកដល់ការថែរក្សាព្រះពុទ្ធសាសនា។ ការកសាងខ្លោងទ្វារ ក្រៅពីផ្តល់ប្រយោជន៍ជារូបវន្តដល់ទីអារាម ក៏អាចជានិមិត្តរូបនៃ សទ្ធា កត្តញ្ញូ សាមគ្គីភាព និងការយកអាសាគ្នា របស់ពុទ្ធបរិស័ទ។ ជាមួយគ្នានេះ សមិទ្ធផលដែលកើតឡើងពីការរួមចំណែករបស់មហាជន ក៏ជាមរតកសម្រាប់អ្នកជំនាន់ក្រោយ ដោយជួយរក្សាឱ្យទីអារាមមានសោភ័ណភាព សណ្តាប់ធ្នាប់ និងបន្តដើរតួនាទីជាទីសក្ការៈបូជា ទីសិក្សាព្រះធម៌ និងជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពសហគមន៍។
សូមអនុមោទនាចំពោះសទ្ធាជ្រះថ្លា និងការចូលរួមរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ សាធុសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធផលនេះ។ សូមឱ្យកុសលផលបុណ្យដែលបានកើតឡើងពីសទ្ធា និងការរួមចំណែកនេះ ជាបុណ្យកុសលជួយទ្រទ្រង់ដល់ជីវិត ក្រុមគ្រួសារ និងសហគមន៍ ឱ្យប្រកបដោយសេចក្តីសុខ សន្តិភាព និងចម្រើនរុងរឿងជានិច្ច។ សូមអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តចូលរួមគាំទ្រការកសាង និងថែរក្សាសមិទ្ធផលសាសនា តាមលទ្ធភាព និងដោយឈរលើស្មារតីស្ម័គ្រចិត្ត សាមគ្គីភាព និងតម្លាភាព ដើម្បីឱ្យការងារកសាងសម្រេចបានតាមគោលដៅ និងមានប្រយោជន៍យូរអង្វែង «សាមគ្គីជាកម្លាំង សទ្ធាជាគ្រឹះ ការចូលរួមជាស្នាដៃ និងសមិទ្ធផលជាមរតកសម្រាប់ជំនាន់ក្រោយ»។