柬埔寨卫生部与全球基金工作组会晤,旨在加强合作,确保艾滋病
分类卫生
事件时间2026-09-15
地点金边
来源柬埔寨卫生部
发布时间2026/09/15 17:01
详情描述
2026年9月15日,柬埔寨卫生部部长秦拉在金边会见全球基金工作组代表团。此次会晤由全球基金项目组合经理Sylwia Murray带队,联合国艾滋病规划署驻柬埔寨、老挝、马来西亚及越南国家主任Patricia Ongpin,以及柬埔寨卫生部相关领导和专家出席。
双方重点讨论了柬埔寨在防治艾滋病、结核病及疟疾方面的进展,并就全球基金第八轮援助(GC8)的实施框架进行交流。该阶段旨在强化国家自主权、提升公共卫生系统韧性,并确保相关防治项目的可持续性。
秦拉表示,GC8是推动卫生系统整合与可持续发展的战略阶段。柬埔寨计划将艾滋病、结核病及疟疾的防治工作逐步融入初级卫生保健体系,同时保留专业服务能力,确保医疗服务能够覆盖受影响的社区。他感谢全球基金长期以来对柬埔寨卫生系统、实验室建设及供应链管理的资金与技术支持。
Sylwia Murray指出,在GC8框架下,非国家行为体(包括社区组织、民间社会及非政府组织)的参与将得到进一步加强,以确保医疗服务能精准触达关键人群及弱势群体。
柬埔寨卫生部在会上提出,希望全球基金继续提供灵活的政策支持与技术援助,确保GC8资源优先投入高影响力的干预措施,重点保障社区服务与人力资源,并强化可持续的融资机制。
卫生部重申,将继续与全球基金及相关合作伙伴保持紧密协作,巩固既有防治成果,扩大医疗服务覆盖面,并提升卫生系统的整体运作效率与自主管理能力。
📋 简要摘要 ▸
柬埔寨卫生部与全球基金工作组会晤,旨在加强合作,确保艾滋病、结核病及疟疾防治项目的可持续性。
📋 完整原文 ▸
កម្ពុជា និងមូលនិធិសកល បន្តពង្រឹងភាពជាដៃគូ ដើម្បីរក្សាសមិទ្ធផលលើការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ជាមួយនឹងការជំរុញនិរន្តរភាពក្នុងក្របខណ្ឌការរៀបចំអនុវត្តជំនួយជុំទី៨ (GC8)។
———
រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយក្រុមការងារ មូលនិធិសកល (The Global Fund Country Team for Cambodia) ដឹកនាំដោយ លោកស្រី Sylwia Murray, Fund Portfolio Manager ដោយមានការចូលរួមពី លោកស្រី Patricia Ongpin, Country Director UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល។
ជំនួបនេះផ្តោតលើវឌ្ឍនភាព និងអាទិភាពរបស់កម្ពុជា ក្នុងការឆ្លើយតបនឹង ជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងការរៀបចំអនុវត្តជំនួយជុំទី៨ របស់មូលនិធិសកល (GC8) ក្នុងបរិបទនៃការពង្រឹងភាពជាម្ចាស់របស់ប្រទេស និរន្តរភាព និងការពង្រឹងប្រព័ន្ធសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះមូលនិធិសកល សម្រាប់កិច្ចសហប្រតិបត្តិការ ទាំងការគាំទ្រជាច្រើនឆ្នាំកន្លងមក រួមទាំងការបន្តគាំទ្រសុខាភិបាលកម្ពុជា ប្រជាជនកម្ពុជា មកដល់បច្ចុប្បន្ន ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការឆ្លើយតបរបស់កម្ពុជាចំពោះមេរោគអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងការពង្រឹងប្រព័ន្ធសុខាភិបាល សហគមន៍ មន្ទីរពិសោធន៍ និងប្រព័ន្ធផ្គត់ផ្គង់សុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថា GC8 ជាដំណាក់កាលយុទ្ធសាស្ត្រថ្មី ឆ្ពោះទៅរកនិរន្តរភាព សមាហរណកម្ម និងឈានទៅជាភាពជាម្ចាស់។ ការធ្វើសមាហរណកម្ម HIV, TB និង Malaria ទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម ត្រូវអនុវត្តជាដំណាក់កាលៗ និងត្រូវរក្សាជំនាញ សេវាឯកទេស និងការឈានទៅកៀកសហគមន៍ ដែលរងគ្រោះដោយសារជំងឺទាំង៣នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាពជាគម្រូក្នុងតំបន់ដែលជាសមិទ្ធផលរបស់កម្ពុជា។
លោកស្រី Sylwia Murray, Fund Portfolio Manager បានលើកឡើងអំពី ការចូលរួមរបស់ Non-State Actors រួមមានអង្គការសហគមន៍ សង្គមស៊ីវិល និង NGOs ដែលត្រូវបានរក្សា និងពង្រឹងជាយុទ្ធសាស្ត្រ ក្នុង GC8 ព្រោះពួកគេមានតួនាទីសំខាន់ក្នុងការឈានទៅដល់ប្រជាជនគន្លឹះ និងក្រុមងាយរងគ្រោះ។
នៅក្នុងជំនួបនេះ កម្ពុជាបានស្នើឱ្យមូលនិធិសកលបន្តផ្តល់ ភាពបត់បែន និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាថាធនធាន GC8 ត្រូវបានផ្តោតលើអន្តរាគមន៍ដែលមានផលប៉ះពាល់ខ្ពស់ ការពារសេវាសហគមន៍ និងធនធានមនុស្សសំខាន់ៗ គាំទ្រការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម និងពង្រឹងយន្តការហិរញ្ញប្បទានប្រកបដោយចីរភាព។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមូលនិធិសកល និងដៃគូពាក់ព័ន្ធ ដើម្បីការពារសមិទ្ធផលដែលកម្ពុជាសម្រេចបាន ឈានទៅដល់អ្នកដែលនៅមិនទាន់ទទួលបានសេវា ពង្រឹងប្រព័ន្ធសុខាភិបាល និងបង្កើនភាពជាម្ចាស់ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)