洪玛奈会见马来西亚议长 承诺深化双边合作关系

分类政治
事件时间2026-08-27 15:00
地点金边
来源洪玛奈首相
发布时间2026/08/27 22:46
详情描述
2026年8月27日下午,柬埔寨首相洪玛奈在金边和平大厦会见马来西亚国会下议院议长丹斯里佐哈里·阿卜杜勒。
马来西亚议长对柬埔寨成功举办“第二届东盟议会联盟大会”表示赞赏,并评价马柬双边关系发展方向正确,为两国人民带来实质利益。他承诺马来西亚将持续推动双边合作向更深、更稳固的方向发展。
洪玛奈对两国在各领域的合作进展表示满意,并指出双边贸易额增长显著,双方在深化合作方面仍具备巨大潜力。双方重点讨论了贸易与投资、卫生、教育与职业培训、旅游、能源、技术及人工智能等领域的合作事宜。
双方一致认为,立法机构与行政机构之间的协作互补至关重要,有助于共同应对挑战,维护地区和平、稳定与繁荣。
会谈中,洪玛奈对马来西亚总理安瓦尔·易卜拉欣在2025年10月26日协调达成停火协议及发表《吉隆坡联合声明》表示感谢。此外,洪玛奈向对方介绍了柬泰边境局势的最新进展,并重申柬埔寨致力于依据国际法及两国现有的公约、条约与协议,通过和平方式解决边境问题。
📋 简要摘要 ▸
柬埔寨首相洪玛奈在和平大厦会见马来西亚议长,双方就加强双边合作及议会交流达成共识,旨在推动两国关系迈向新高度。
📋 完整原文 ▸
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជាក្នុងការរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» យ៉ាងល្អប្រសេីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ម៉ាឡេស៊ី-កម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ហើយម៉ាឡេស៊ីនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ និងសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានគូសរំលេចពីកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។
សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានបន្តពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ, សុខាភិបាល, ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ទេសចរណ៍ ,ថាមពល, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។
លើសពីនេះ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗប្រកបដោយប្រសិទ្ធភាពសំដៅរួមចំណែកដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
មុននឹងបញ្ចប់ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជាថ្មីម្តងទៀតចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបឯកឧត្តមប្រធានរដ្ឋសភា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia