柬埔寨阿联酋探讨旅游免签政策 拟增开直航航线










分类旅游
事件时间2026-07-06
地点金边
来源柬埔寨旅游部
发布时间2026/07/06 19:39
详情描述
2026年7月6日,柬埔寨旅游部部长胡哈与阿联酋驻柬埔寨大使奥贝德·赛义德·奥贝德·宾塔雷什·阿尔达赫里在金边举行会谈。双方就旅游合作进展、航空互联互通及阿联酋提出的旅游免签申请进行了深入探讨。
此次会谈旨在落实双方自2025年5月以来达成的旅游合作共识。双方重点讨论了如何通过加强航空连接吸引更多中东游客。目前,阿提哈德航空已开通从阿布扎比直飞金边的航线,该航线自2025年底运营以来,为国际旅客往返两国提供了便利。
针对阿联酋方面提出的旅游免签申请,双方正在研究其可行性,以进一步促进双边旅游往来。
数据显示,2025年柬埔寨共接待国际游客约560万人次,其中来自中东地区的游客近3500人次。2026年前5个月,柬埔寨已接待国际游客近160万人次,其中中东地区游客超过1200人次。2026年是柬埔寨与阿联酋建交32周年,双方表示将以此为契机,继续深化在旅游、航空、贸易及投资领域的合作。
📋 简要摘要 ▸
柬埔寨旅游部与阿联酋驻柬大使举行会谈,重点讨论旅游合作进展、直航航线连接及阿联酋提出的免签申请。双方旨在通过加强航空互联互通,吸引更多中东游客。2026年前5个月,柬埔寨已接待中东游客超1200人次,市场潜力持续释放。
📋 完整原文 ▸
**កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) បន្តពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់ជើងហោះហើរត្រង់ និងសិក្សាពិនិត្យសំណើសុំការលើកលែងទិដ្ឋាការទេសចរណ៍ដែលស្នើដោយភាគី UAE ដើម្បីជំរុញកំណើនភ្ញៀវទេសចរបន្ថែមទៀត
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដែលបានដាក់កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងមក ព្រមទាំងផ្លាស់ប្តូរទស្សនៈស៊ីជំរៅលើយន្តការជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងការតភ្ជាប់ផ្លូវអាកាស និងការសិក្សាពិនិត្យលទ្ធភាពលើសំណើសុំការលើកទិដ្ឋាការទេសចរណ៍របស់ភាគី UAE នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនចូលជួបពិភាក្សាការងារ និងពិនិត្យវឌ្ឍនាភាពរួមគ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កន្លងមក ជាពិសេសលើចំនួនភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ Etihad Airlines ពីរដ្ឋធានី Abu Dhabi មកកាន់រាជធានីភ្នំពេញ កន្លងមក។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺការតភ្ជាប់តាមផ្លួវអាកាសដោយក្រុមហ៊ុនអាកាសចរណ៍ Etihad Airlines ពីរដ្ឋធានី Abu Dhabi មកកាន់រាជធានីភ្នំពេញ ចាប់តាំងពីចុងឆ្នាំ២០២៥ ដែលបានជួយតភា្ជប់កម្ពុជាទៅកាន់ច្រកទ្វារអន្តរជាតិ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិធ្វើដំណើរដោយផ្ទាល់មកកាន់កម្ពុជា។
ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស៊ីជំរៅបន្ថែមទៀតលើយន្តការទាក់ទាញភ្ញៀវទេសចរពីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) និងតំបន់មជ្ឈិមបូព៌ាតែម្តង តាមរយៈការសិក្សាពិនិត្យលទ្ធភាពសំណើសុំការលើកលែងទិដ្ឋាការទេសចរណ៍ដែលបានស្នើសុំពីភាគីមិត្ត UAE។
គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អាកាសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ក្នុងនោះមានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាជិត៣.៥០០នាក់ ខណៈក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១,៦ លាននាក់ ក្នុងនោះមានភ្ញៀវមកពីមជ្ឈិមបូព៌ាជាង១.២០០នាក់ ដែលបង្ហាញពីសក្តានុពលនៃទីផ្សារទេសចរណ៍តំបន់មជ្ឈិមបូព៌ា ទោះបីមានការរំខានពីបញ្ហាសង្រ្គាមក្នុងតំបន់យ៉ាងណាក្តី។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៣៣ ឆ្នាំ២០២៦)**