茶胶省巴地县猥亵幼童案嫌犯潜逃 警方称正全力追捕
分类治安
地点茶胶省巴地县
来源CN123
发布时间2026/07/11 19:19
详情描述
茶胶省巴地县发生一起猥亵幼童案件,引发社会广泛关注。巴地县警察局局长穆萨拉特回应称,警方在接报后立即展开调查,但嫌疑人已潜逃。目前案件已按法律程序移交上级,警方正全力追捕嫌犯,并承诺将尽快将嫌疑人绳之以法,以还受害者公道。
📋 完整原文 ▸
ចំពោះមុខយុត្តិធម៌មានភាពយឺតយ៉ាវ អធិការស្រុកបាទី បញ្ជាក់ថា សមត្ថកិច្ចកំពុងដុតដៃដុតជើងស៊ើបអង្កេតករណី «តាលោភចៅ» មិនទុកចោលឡើយ ទោះជនល្មើសកំពុងគេចខ្លួន
(តាកែវ)៖ លោក មូល សារ៉ាត់ អធិការដ្ឋាននគរបាលស្រុកបាទី បានចេញមុខបំភ្លឺ និងបញ្ជាក់យ៉ាងច្បាស់ៗជុំវិញចំណាត់ការផ្លូវច្បាប់ លើករណីអំពើអនាចារមិនគប្បី «តាលោភចៅ» ដែលកំពុងរងការរិះគន់ ដោយលោកអះអាងថា សមត្ថកិច្ចជំនាញបាន និងកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត មិនបានបោះបង់ ឬទុកករណីនេះចោលដូចការសង្ស័យនោះឡើយ។
លោកអធិការស្រុកបាទី បានបញ្ជាក់ប្រាប់មក វិជ័យ សង្គ្រាម ឱ្យដឹងថា៖«នៅពេលដែលយើងទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញរបស់យើងក៏បានចុះទៅសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លាមៗផងដែរ ប៉ុន្តែជាជាការឆកល្វែង ជនល្មើសបានដឹងខ្លួន ហើយគេចខ្លួនចេញពីមូលដ្ឋានបាត់ស្រមោល រហូតមកដល់ពេលនេះ គឺមិនទាន់ឃើញត្រឡប់មកវិញឡើយ»។
លោក មូល សារ៉ាត់ បានបន្តទៀតថា ចំពោះទិដ្ឋភាពច្បាប់ ខាងអធិការដ្ឋានបានកសាងសំណុំរឿងរៀបចំតាមនីតិវិធីយ៉ាងត្រឹមត្រូវ និងបានបញ្ជូនទៅថ្នាក់លើភ្លាមៗរួចរាល់ហើយដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងតុលាការ ឬថ្នាក់លើ មិនទាន់បានចេញដីកាចាត់ការបន្តនៅឡើយទេ។
លោកអធិការបានបន្តថា ទោះបីជាជនសង្ស័យមិនទាន់ត្រឡប់មកស្រុកវិញ និងដីកាមិនទាន់ធ្លាក់មកក៏ដោយ ក៏កម្លាំងជំនាញរបស់លោក មិនបានព្រងើយកន្តើយឡើយ ពោលគឺបានដាក់កម្លាំងសម្ងាត់ដើម្បីតាមដាន ស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាថា នឹងឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសភ្លាម ។
សាធារណជន និងក្រុមគ្រួសាររងគ្រោះ កំពុងទន្ទឹងរង់ចាំមើលចំណាត់ការបន្តពីស្ថាប័នតុលាការ ក្នុងការចេញដីកា ដើម្បីបើកផ្លូវឱ្យសមត្ថកិច្ចស្រុកបាទី អាចនាំខ្លួនជនសង្ស័យមកទទួលខុសត្រូវចំពោះមុខច្បាប់ ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះឱ្យបានឆាប់រហ័ស។
សម្រាប់ជនរងគ្រោះនៅតែមានអារម្មណ៍ភ័យខ្លាចជាខ្លាំងចំពោះមុខការគំរាមកំហែងដល់អាយុជីវិតរបស់ពួកគាត់ ហើយយុត្តិធម៌បានអូសបន្លាយរយៈពេលជាងមួយខែទៅហើយហាក់បីដូចជាមានភាពយឺតយ៉ាវខ្លាំងមែនទែនសម្រាប់ជនរងគ្រោះនៅមិនទាន់អាចវែកមុខនិងឈានដល់ការចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសចំពោះមុខច្បាប់បាននៅឡើយទេ៕