旅游部与比利时大使探讨旅游合作 筹备第20届法语国家峰会










分类外交旅游
地点金边
来源柬埔寨旅游部
发布时间2026/08/04 08:57
详情描述
柬埔寨旅游部部长Huot Hak近日在金边会见比利时驻柬埔寨大使Michel Parys,双方就加强两国旅游合作及比利时参与第20届法语国家峰会期间的“法语村”活动进行深入交流。
Huot Hak向比利时代表团介绍了柬埔寨当前的政治、经济及旅游业发展状况,强调柬埔寨作为旅游目的地具备和平、安全及热情的接待环境。他重点推介了“柬埔寨:奇迹王国,感受温暖”及“绿色季节游柬埔寨”等旅游宣传活动,旨在吸引更多国际游客。
双方探讨了多项深化旅游合作的举措,包括签署旅游合作谅解备忘录、组织旅游公司及媒体考察团、举办柬埔寨-比利时旅游投资论坛,以及促进两国企业间的直接对接,以提升双边旅游投资与游客往来。目前,已有不少比利时投资者在柬埔寨酒店及接待行业开展业务。
Michel Parys大使表示,比利时政府将派遣重要代表团参加由柬埔寨旅游部负责筹备的第20届法语国家峰会,并积极参与峰会期间的“法语村”活动。
柬埔寨与比利时于1955年建立外交关系,并于1992年恢复外交往来,两国友好合作关系已持续超过34年。
📋 简要摘要 ▸
柬埔寨旅游部部长Huot Hak会见比利时驻柬大使Michel Parys,双方就加强两国旅游合作及比利时参与第20届法语国家峰会期间的“法语村”活动进行深入交流。两国自1992年恢复外交关系以来,已保持超过34年的友好合作。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ និងស្ថានទូតបែលហ្សិកប្រចាំកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការចូលរួមព្រឹត្តការណ៍អមភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ដែលរៀបចំក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វនីលើកទី២០ នៅរាជធានីភ្នំពេញ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Michel Parys ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្សិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសដ្ឋាននៅរាជធានីបាងកក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងការចូលរួមព្រឹត្តិការណ៍អមភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ដែលរៀបចំក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វនីលើកទី២០ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនបែលហ្សិក ដែលបានបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍របស់កម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងបានលើកឡើងពីយុទ្ធនាការ «Cambodia: Kingdom of Wonder, Feel the Warmth» និង «ទស្សនាកម្ពុជា នារដូវបៃតង» ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតពីចំនួនភ្ញៀវទេសចរបែលហ្សិកមកទស្សនាកម្ពុជា និងវិនិយោគិនបែលហ្សិកក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងចំនួនគួរឱ្យកត់សំគាល់ ដែលជាកត្តាជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា–បែលហ្សិក និងការជំរុញកិច្ចសហការរវាងធុរកិច្ចនៃប្រទេសទាំងពីរ (B2B) ដើម្បីទាក់ទាញការវិនិយោគ និងបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ដូចគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អរវាងកម្ពុជា និងបែលហ្សិកលើវិស័យជាច្រើនរួមទាំងការវិនិយោគរបស់ពលរដ្ឋបែលហ្សិក ព្រមទាំងវត្តមានប្រជាជនបែលហ្សិកនៅកម្ពុជា។ ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកាខាងមុខ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាលបែលហ្សិកជាមួយប្រតិភូសំខាន់ៗ នឹងចូលរួមក្នុងព្រឹត្តការណ៍អម គឺភូមិភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ខាងមុខនេះ ដែលក្រសួងទេសចរណ៍ទទួលបន្ទុករៀបចំ។
គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្សិក បានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៥ និងបានចាប់ផ្តើមភ្ជាប់ជាថ្មីនៅឆ្នាំ១៩៩២ ដែលមានរយៈពេលជាង៣៤ឆ្នាំហើយ។
ទីស្តីការក្រសួងទេសចរណ៍, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៣៨ ឆ្នាំ២០២៦)