柬埔寨旅游部部长胡特·哈与土耳其驻柬大使梅苏特·厄兹詹举行会










分类外交
事件时间2026-07-10
地点金边
来源柬埔寨旅游部
发布时间2026/07/08 20:12
详情描述
2026年7月10日,柬埔寨旅游部部长胡特·哈在金边会见土耳其驻柬埔寨大使梅苏特·厄兹詹。双方就加强两国旅游、文化及人员往来合作进行深入探讨,并承诺推动双边旅游合作谅解备忘录的落实。
胡特·哈对土耳其航空开通伊斯坦布尔至金边的直飞航线表示感谢,认为此举有效促进了两国在旅游、贸易及人文领域的交流。双方一致认为,随着德崇国际机场的投入使用,柬埔寨的国际航空连接能力将进一步提升,为推动旅游业与贸易增长提供重要动力。
梅苏特·厄兹詹表示,土耳其驻柬使馆将继续发挥桥梁作用,推动两国在旅游领域的务实合作。双方计划通过多种形式深化双边关系,包括筹备柬埔寨-土耳其旅游工作组首次会议、组织考察团(FAM Trip)以推广旅游目的地,以及举办旅游投资论坛,旨在吸引更多游客并促进双边投资往来。
胡特·哈建议土耳其使馆协助与土耳其文化与旅游部对接,加快落实旅游合作谅解备忘录。通过邀请旅游运营商、媒体及内容创作者进行实地考察,进一步宣传柬埔寨的旅游潜力,并借助投资论坛加强两国旅游业界的商业对接。
📋 简要摘要 ▸
柬埔寨旅游部部长胡特·哈与土耳其驻柬大使梅苏特·厄兹詹举行会谈,双方承诺加强旅游、文化及人员往来合作。土耳其航空直飞航线及德崇国际机场的投入使用,被视为推动两国旅游与贸易增长的核心动力。
📋 完整原文 ▸
[English Below]
កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងប្រកបដោយផ្លែផ្កាបន្ថែមទៀត
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉ែប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជន និងប្រជាជន ព្រមទាំងការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត Mesut Özcan ក្នុងឱកាសទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េដែលតែងតែគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុន Turkish Airlines ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ខណៈដែលឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ បានក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់ការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ពិភពលោក។
ឯកឧត្តមបណ្ឌិត Mesut Özcan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងការកោតសរសើរចំពោះការរីកចម្រើនរបស់វិស័យទេសចរណ៍កម្ពុជា និងលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស្ថានទូត ក្នុងការបន្តធ្វើជាស្ពានសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសលើវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការគាំទ្រចំពោះការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សា (FAM Trip) និងការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា-តួកគីយ៉េ ដើម្បីរួមចំណែកជំរុញលំហូរភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េ ដែលបានបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានស្នើស្ថានទូតតួកគីយ៉េ បន្តដើរតួនាទីជាស្ពានសម្របសម្រួលជាមួយក្រសួងវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ដើម្បីពន្លឿនការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ នាពេលឆាប់ៗ ខាងមុខ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា និងការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា-តួកគីយ៉េ ដើម្បីជំរុញការវិនិយោគ និងការភ្ជាប់ធុរកិច្ចក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍ម៉ូស្លីមកម្ពុជាឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងតួកគី មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៩ និងបានចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នៅឆ្នាំ២០១៨ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ទៅវិញទៅមក។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៣៥ ឆ្នាំ២០២៦)