商务部与美国乳制品出口协会探讨市场投资机会






类型other
发布时间2026/08/27 20:25
详情描述
2026年8月24日下午,柬埔寨商务部国务秘书RATH Saravuth在金边会见美国乳制品出口协会(USDEC)总裁兼首席执行官Krysta Harden一行。双方就柬埔寨食品市场潜力、投资机会及公共与私营部门在营养领域的合作展开讨论。
RATH Saravuth表示,欢迎美国企业进入柬埔寨市场,此举将为当地消费者提供更多高质量产品选择。会谈中,柬方详细介绍了产品进口的相关要求与程序,并阐述了柬埔寨在贸易便利化及投资激励方面的政策,强调其投资环境具备包容性且无歧视。
Krysta Harden对柬埔寨商务部致力于营造开放、透明及公平竞争的营商环境表示认可。她指出,美国乳制品出口协会将持续评估柬埔寨市场潜力,并向其旗下134家成员企业推广相关商业与投资信息,计划通过后续的商务考察活动,推动更多美国企业在柬埔寨开展贸易与投资合作。
📋 简要摘要 ▸
柬埔寨商务部国务秘书与美国乳制品出口协会代表会谈,探讨柬埔寨食品市场潜力及投资机会,旨在促进双边贸易合作。
📋 完整原文 ▸
ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Krysta Harden ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមប្រឹក្សានាំចេញផលិតផលផលិតពីទឹកដោះគោសហរដ្ឋអាម៉េរិក
...
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Krysta Harden ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមប្រឹក្សានាំចេញផលិតផលផលិតពីទឹកដោះគោសហរដ្ឋអាម៉េរិក (U.S. Dairy Export Council - USDEC) និងសហការី ដើម្បីពិភាក្សាការងារអំពីសក្តានុពលទីផ្សារ និងឱកាសវិនិយោគលើវិស័យម្ហូបអាហារ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ជាពិសេសក្នុងផ្នែកអាហារូបត្ថម្ភ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិកមកលើទីផ្សារកម្ពុជា ដែលនឹងផ្តល់ជម្រើសផលិតផលមានគុណភាពជាច្រើនថែមទៀតជូនដល់អ្នកប្រើប្រាស់កម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីលក្ខខណ្ឌ និងនីតិវិធីចាំបាច់សម្រាប់ការនាំចូលផលិតផលមកកាន់កម្ពុជា ព្រមទាំងបានរំលេចអំពីឱកាសទីផ្សារ កិច្ចសម្រួលពាណិជ្ជកម្ម និងជាពិសេសការលើកទឹកចិត្តផ្នែកវិនិយោគរបស់កម្ពុជាប្រកបដោយបរិយាបន្ន និងគ្មានការរើសអើង។
ជាកិច្ចឆ្លើយតប លោកស្រី Krysta Harden បានថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មាន និងការបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពសម្រាប់គ្រប់ក្រុមហ៊ុន ដែលជាការលើកទឹកចិត្តដ៏មុតមាំសម្រាប់វិនិយោគិនអាមេរិកក្នុងការពិចារណាមកបណ្តាក់ទុននៅកម្ពុជា។ ក្នុងន័យនេះ លោកស្រី បានគូសបញ្ជាក់ថា USDEC នឹងបន្តសិក្សាពីសក្តានុពលទីផ្សារ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ទៅកាន់ក្រុមហ៊ុនជាសមាជិកទាំង១៣៤ របស់ខ្លួន ដើម្បីជំរុញឱ្យក្រុមហ៊ុនអាមេរិកកាន់តែច្រើនស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈបេសកកម្មធុរកិច្ចមកកាន់កម្ពុជានាពេលខាងមុខ។
---
His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, received a courtesy call from Ms. Krysta Harden, President and CEO of the U.S. Dairy Export Council
...
(Phnom Penh): On the afternoon of Monday, 24 August 2026, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, received a courtesy call and held a meeting with Ms. Krysta Harden, President and CEO of the U.S. Dairy Export Council (USDEC), to discuss market potential and investment opportunities in the food sector, as well as public-private cooperation, particularly in the area of nutrition.
During the meeting, His Excellency Secretary of State welcomed the interest of U.S. companies in Cambodia’s market and investment opportunities, which could provide consumers with a wider range of high-quality products. In this regard, His Excellency briefed the delegation on the relevant requirements and procedures for importing products into Cambodia, as well as market opportunities, trade facilitation, and, in particular, Cambodia’s inclusive and non-discriminatory investment incentives.
In response, Ms. Harden expressed her appreciation for the information shared and for the Ministry of Commerce’s reaffirmation of its commitment to ensuring an open, transparent, and level playing field for all companies, which provides strong encouragement for U.S. investors to consider investing in Cambodia. In this regard, she indicated that USDEC would continue to explore Cambodia’s market potential and share information on business and investment opportunities in Cambodia with its 134 member companies, with a view to encouraging more U.S. companies to explore trade and investment opportunities in Cambodia, especially through the upcoming business mission to Cambodia.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))