卫生部推进JCI患者安全路径 提升公立医院医疗质量
发布时间2026/11/28 13:46
详情描述
柬埔寨卫生部于2026年11月27日召开会议,正式推进“JCI患者安全路径”计划。该计划旨在通过国际标准化管理,提升柬埔寨公立医院的医疗质量与安全水平,实施周期为2025年至2027年。
此次试点工作涉及三家核心医疗机构,分别为柬苏友谊医院、磅湛省立医院及暹粒省立医院。卫生部明确指出,该项目并非医院间的竞争,而是通过JCI专家组的技术支持,识别各院在医疗流程中的薄弱环节并进行针对性整改。目前,这三家医院在患者安全管理方面的初步执行情况已获得JCI评估委员会的认可。
卫生部对上述三家医院提出了四项具体执行要求:医院管理层需制定并落实月度行动计划,确保各科室严格执行;持续排查医疗流程中的漏洞并及时补齐;将患者及其家属的需求置于医疗服务的核心位置;各科室间需建立知识与经验共享机制。
对于在柬华人及当地居民而言,这意味着上述三家公立医院的医疗服务流程将逐步向国际标准靠拢,尤其在患者安全保障方面会有更严格的规范。建议近期有就医需求的患者,在前往上述三家医院就诊时,可留意院方在患者知情同意、医疗流程透明化等方面的新举措,并积极配合院方的安全核查流程,以确保获得更规范的医疗服务。
📋 简要摘要 ▸
卫生部近期召开会议,针对三家目标医院(包括柬苏友谊医院等)实施JCI患者安全路径计划,旨在通过标准化管理提升柬埔寨医疗服务水平。
📋 完整原文 ▸
កិច្ចប្រជុំជាមួយមន្ទីរពេទ្យគំរូទាំងបី នៃកម្មវិធីមាគ៌ាសុវត្ថិភាពអ្នកជំងឺរបស់គណៈកម្មាធិការចម្រុះអន្តរជាតិ (JCI Patient Safety Pathways)។
——
ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធប្រជុំនិម្មិត Zoom ស្តីពីការពិនិត្យ និងអង្កេតសុវត្ថិភាពអ្នកជំងឺគិតពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៧ នៅមន្ទីរពេទ្យគោលដៅចំនួន ៣ ដើម្បីជំរុញគុណភាពវិស័យសុខាភិបាលកម្ពុជា ឈានទៅរកមាគ៌ាសុវត្ថិភាពអ្នកជំងឺ។
កិច្ចប្រជុំនេះផ្តោតលើការអនុវត្តការងារសុវត្ថិភាពអ្នកជំងឺ នៅមន្ទីរពេទ្យគោលដៅចំនួន៣ គឺ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តកំពង់ចាម និងមន្ទីរពេទ្យខេត្តសៀមរាប ដោយមានការណែនាំតាមអនុសាសន៍ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការគាំទ្របច្ចេកទេសដោយក្រុមកការងារ JCI។
ការអនុវត្តការងារនេះ មិនមែនជាការប្រកួតប្រជែងនោះទេ តែជាការស្វែងរកចំណុចខ្លាំង និងចំណុចខ្វះចន្លោះរបស់មន្ទីរពេទ្យ ដើម្បីឈានទៅរកដំណោះស្រាយបំពេញភាពខ្វះចន្លោះ។ ជាលទ្ធផល ការអនុវត្តការងារសុវត្ថិភាពអ្នកជំងឺ នៅមន្ទីរពេទ្យទាំង៣ នេះ ទទួលបានការកោតសរសើរគួរជាទីពេញចិត្តពីគណៈកម្មការវាយតម្លៃ JCI។
ក្រោយពីស្តាប់បទបង្ហាញរបស់មន្ទីរពេទ្យទាំង៣ ទាក់ទងនឹងដំណើរការអនុវត្តការងារសុវត្ថិភាពអ្នកជំងឺតាមមន្ទីរពេទ្យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៤ រួមមាន៖ (១)ថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវដឹកនាំផែនការសកម្មភាពប្រចាំខែ និងអនុវត្តនៅតាមផ្នែកនីមួយៗ (២)ត្រូវស្វែងរកការខ្វះចន្លោះ និងធ្វើសកម្មភាពបំពេញភាពចន្លោះតាមប្រធានបទនីមួយៗ (៣)ការពង្រីកវិសាលភាពនៃការដាក់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺនៅកណ្តាល (៤)ការចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារជាមួយក្រុមការងារ។
កិច្ចប្រជុំមានការចូលរួមសរុបចំនួន ២២៥រូប មកពីនាយកដ្ឋានសេវាសុខភាព JCI មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាម។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)