新年期间的功德与传统习俗教诲

类型OTHER
地点柬埔寨
发布时间2026/04/12 08:33

详情描述

高僧呼吁在新年期间通过孝敬父母、供养僧侣及参与宗教活动来积累功德,并强调保持心态平和与家庭和谐的重要性。
📋 完整原文 ▸
បុណ្យចូលឆ្នាំ កុំភ្លេចធ្វើបុណផង! កាលណាយើងធ្វើបុណ្យ នាំមកនូវសិរីសួស្តី! សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព ​គ្រូសូត្រស្តាំ វត្ត​និគ្រោធ​វ័ន ហៅវត្ត​គល់​ទទឹង បាន​មាន​ថេរ​ដី​កា​ថា "កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ជាកម្មវិធីចែករំលែកក្តីស្រលាញ់ គោរពដឹងគុណចំពោះឪពុកម្តាយ ចំពោះសាសនា ចំពោះព្រះសង្ឃ និងបានបំពេញបុណ្យ សម្រាប់យើងធ្វើជាទន់ក្នុងឆ្នាំថ្មី ឱ្យជ្រះថ្លា ឱ្យសប្បាយចិត្ត កុំពាំនាំនូវរឿងរ៉ាវ មួម៉ៅ ក្តៅក្រហាយ ក្នុងចិត្តច្រើនពេក ហើយយើងប្រឹងដោះស្រាយ យើងត្រូវទៅមុខបន្តទៀត។" សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព ក៏បាន​មាន​ថេរ​ដី​ការ​បន្ថែម​ថា "បុណ្យចូលឆ្នាំ កុំភ្លេចធ្វើបុណ្យមែនផង។ យើងគោរពប្រតិបត្តិឪពុកម្តាយ ជូនលុយ ជូនកាក់ ធ្វើបុណ្យឧទ្ទិសកុសល្យជូនជីដូនជីតា គោរពចំពោះព្រះរតនៈត្រ័យ ស្រង់ព្រះ។ នេះជាបុណ្យមែន។ កាលណាយើងធ្វើបុណ្យ នាំមកនូវសិរីសួស្តី។"