柬埔寨副首相兼外交大臣会见越南外交部副部长
| 分类 | 外交 |
|---|---|
| 事件时间 | 2026年3月30日 |
| 事件地点 | 柬埔寨外交部 |
| 发布时间 | 2026-03-30 16:09 |
新闻摘要
双方就双边关系、合作进展及越南近期大选成功表示祝贺,并强调加强高层互访的重要性。
📄 完整原文 ▶ 查看原文 →
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន មាញ់គឿង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ចូលជួបសម្ដែងការគួរសម។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ង្វៀន មាញ់គឿង ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏សកម្មរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះរដ្ឋាភិបាលវៀតណាម អំពីជោគជ័យនៃការរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សាបាននូវការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាគ្រប់ជាន់ថ្នាក់ ដើម្បីបន្តពង្រឹងចំណងមិត្តភាពរឹងមាំ ដូចដែលបានសបញ្ជាក់តាម រយៈទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ On the morning of 30 March 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, received a courtesy call by His Excellency Nguyen Manh Cuong, Deputy Minister of Foreign Affairs of Viet Nam, at the Ministry. During the meeting, His Excellency the Deputy Prime Minister warmly welcomed His Excellency Nguyen Manh Cuong on his visit to Cambodia and expressed satisfaction with the continued development of the excellent bilateral relations and productive cooperation across all fields between the two countries. His Excellency the Deputy Prime Minister extended his warmest congratulations to the Government of Viet Nam on the success of the general election held on 15 March 2026. His Excellency the Deputy Prime Minister underscored the importance of maintaining frequent exchange of visits and engagements at all levels to further enhance the strong bonds of friendship, as evidenced by the recent state visit of His Excellency TO Lam, General Secretary of the Communist Party of Viet Nam, to Cambodia in February 2026.