文化艺术部完成公务员普查 成为第22个完成单位

分类政府动态
事件时间2026-08-20
地点金边
来源公共职能信息
发布时间2026/08/20 22:45
详情描述
柬埔寨文化艺术部于2026年8月19日至20日,在位于金边的部门办公大楼内开展并顺利完成了公务员普查工作。此次普查使文化艺术部成为柬埔寨第22个完成该项任务的政府部门。
本次普查工作由公务员普查委员会负责,旨在更新部门组织架构并核实公务员的实际在岗情况,以提升行政管理效率。在为期两天的普查期间,文化艺术部各级领导及公务员共计约1600人参与了现场报到、生物特征采集及相关信息核实程序。
普查委员会表示,在文化艺术部各级人员的配合下,普查流程严格按照既定程序执行,各项工作均按计划顺利完成。
📋 简要摘要 ▸
文化艺术部于8月19日至20日顺利完成公务员普查工作,成为柬埔寨第22个完成该项任务的政府部门。此次普查旨在更新部门组织架构及核实人员信息,确保行政管理精准化。
📋 完整原文 ▸
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាក្រសួងទី២២ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងជាស្ថាពរ
គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បានប្រកាសថា ដំណើរការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ ប្រកបដោយលទ្ធផលគូសបញ្ជាក់ជាវិជ្ជមាន។
យុទ្ធនាការនេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅអាគារនៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តាមរយៈការចុះអនុវត្តផ្ទាល់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានក្លាយជាក្រសួងទី២២ ដែលបានបញ្ចប់កិច្ចការងារជំរឿនមន្ត្រីជាក់ស្តែង។
ក្នុងដំណើរការរយៈពេល ២ថ្ងៃនេះ មានថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រសួង សរុបប្រមាណ ១,៦០០នាក់ បានអញ្ជើញមកចូលរួមបង្ហាញមុខ និងធ្វើជីវមាត្រ ព្រមទាំងសហការចូលរួមបំពេញភារកិច្ចស្របតាមបែបបទ ព្រមទាំងនីតិវិធីណែនាំរបស់គណៈកម្មការជំរឿន ធ្វើឱ្យកិច្ចដំណើរការទាំងមូលប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក។
គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីទទួលខុសត្រូវ និងការចូលរួមយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានញ៉ាំងឱ្យយុទ្ធនាការនេះ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់៕