柬埔寨代表团出席第38届联合国粮农组织亚太区域会议




分类国际新闻
事件时间2026年4月20日至24日
地点文莱
来源柬埔寨农林渔业部
发布时间2026/04/21 08:39
详情描述
2026年4月20日至24日,柬埔寨农业、林业和渔业部副国务秘书约·阿西金(Yoeu Asikin)率领技术工作组,在文莱出席第38届联合国粮农组织亚太区域会议(APRC)。本次会议共有来自区域成员国的约250名政府代表及民间社会组织代表参加。
约·阿西金在会上阐述了柬埔寨的农业战略重点,包括加强国际合作以稳定稻米价格,提升小农户生活水平;推动稻米、腰果和芒果等优先农产品的农业价值链开发;通过智能农业生产减少蔬菜进口;以及统筹土地、水资源与渔业管理,确保水产养殖的可持续性。此外,柬方强调将通过公私合作伙伴关系(PPP)及数字化工具,促进农业系统的创新与融资。
针对当前挑战,柬方指出,尽管营养不良率有所下降,但健康饮食成本的上升仍是主要问题。为精准帮扶弱势群体,特别是妇女,柬埔寨计划于2026年将粮食不安全体验量表(FIES)纳入国家调查体系。同时,柬方呼吁加强湄公河流域区域合作,重点提升水资源管理及智能灌溉系统的协同能力。
📋 简要摘要 ▸
柬埔寨农业部代表团于2026年4月20日至24日在文莱出席第38届粮农组织亚太区域会议。会议重点讨论了稻米价格稳定、农业价值链开发、气候适应性农业及数字化转型等议题。柬方强调将引入粮食不安全测量系统,并呼吁加强湄公河流域水资源管理合作。
📋 完整原文 ▸
លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំប្រតិភូ ក្រសួងកសិកម្ម ចូលរួមមហាសន្និបាតអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC) លើកទី៣៨ នៅប្រទេសព្រុយណេ ដារូសាឡឹម
=====================
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមមហាសន្និបាត «The 38th Session of the FAO Regional Conference for Asia and the Pacific (APRC)»។ ព្រឹត្តិការណ៍កម្រិតតំបន់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលប្រមាណ ២៥០នាក់ មកពីបណ្តាប្រទេសសមាជិកក្នុងតំបន់។
ថ្លែងបទអន្តរាគមន៍ក្នុងអង្គមហាសន្និបាត លោកជំទាវ យ៉ើ អាស៊ីគីន បានផ្តោតលើទិដ្ឋភាពយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ-អង្ករ និងលើកកម្ពស់ជីវភាពកសិករខ្នាតតូច។ ការបង្កើនតម្លៃបន្ថែមក្នុងស្រុក៖ ជំរុញការអភិវឌ្ឍចង្កោមកសិឧស្សាហកម្មលើមុខសញ្ញាអាទិភាព (ស្រូវ ស្វាយចន្ទី និងស្វាយ) ។ សន្តិសុខស្បៀង និងការបន្ស៊ាំនឹងអាកាសធាតុ៖ កាត់បន្ថយការនាំចូលបន្លែតាមរយៈការអនុវត្តផលិតកម្មកសិកម្មឆ្លាតវៃ ។ ការគ្រប់គ្រងធនធានចម្រុះ៖ ការផ្សារភ្ជាប់គ្រប់ជ្រុងជ្រោយរវាងដី ទឹក និងការនេសាទ ដើម្បីធានានិរន្តរភាពវារីវប្បកម្ម។ នវានុវត្តន៍ឌីជីថល និងហិរញ្ញប្បទាន៖ លើកកម្ពស់កិច្ចសហការរដ្ឋ-ឯកជន (PPP) និងការប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងប្រព័ន្ធកសិកម្ម។
ទន្ទឹមនឹងនោះ លោកជំទាវក៏បានគូសបញ្ជាក់នូវចំណុចគន្លឹះ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយរួមមាន៖ ១. ទោះបីអត្រាកង្វះអាហារូបត្ថម្ភមានការថយចុះ ប៉ុន្តែការហក់ឡើងនៃថ្លៃដើមរបបអាហារសុខភាព (៤,៧៧ ដុល្លារ PPP) ជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ២. ការវាស់វែងស្តង់ដាសកល (FIES)៖ ក្នុងឆ្នាំ២០២៦ កម្ពុជានឹងបញ្ចូលប្រព័ន្ធវាស់វែងកម្រិតអសន្តិសុខស្បៀង (FIES) ទៅក្នុងអង្កេតជាតិ ដើម្បីកំណត់គោលដៅជួយដល់ក្រុមងាយរងគ្រោះ ជាពិសេសស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព។ ៣. បញ្ហាតំបន់មេគង្គក្រោម៖ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការតំបន់កាន់តែស៊ីជម្រៅលើការគ្រប់គ្រងទឹក និងប្រព័ន្ធធារាសាស្ត្រឆ្លាតវៃជាដើម៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)