柬埔寨驻日本大使馆举行西哈努克国父逝世14周年悼念仪式





分类外交
事件时间2026-10-15
地点日本
来源柬埔寨通讯社
发布时间2026/10/15 12:04
详情描述
2026年10月15日上午,柬埔寨驻日本大使馆举行悼念仪式,纪念已故国父诺罗敦·西哈努克逝世14周年。
仪式旨在缅怀这位柬埔寨独立、领土完整及民族团结的缔造者。使馆工作人员在现场表达了对国父的深切怀念,并回顾了其生前为国家独立、民族和解及各领域发展所做出的贡献。
仪式期间,与会人员通过相关礼仪向已故国父致敬,并祈愿柬埔寨王国能够持续保持和平与稳定。
📋 简要摘要 ▸
柬埔寨驻日本大使馆于10月15日举行仪式,悼念已故国父西哈努克逝世14周年,表达对国父的深切怀念。
📋 完整原文 ▸
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាបានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ទូលព្រះបង្គំយើងខ្ញុំ ជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមសម្តែងនូវកាសោកស្តាយ អាឡោះអាល័យ នឹកឃើញ និងចងចាំជាប់ជានិច្ចនូវព្រះករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាលរបស់ព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ សម្រាប់ជាតិមាតុភូមិ សម្រាប់កូនចៅ ប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស។
ទូលព្រះបង្គំយើងខ្ញុំសូមថ្វាយព្រះរាជកុសលថ្វាយ ព្រះករុណ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឺកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងសូមបួងសួងឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ជានិរន្តរ៍តរៀងទៅ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia