卫生部赴干拉省穆坎普县 查营养与疫苗接种
分类公共卫生
事件时间2026-11-11 至 2026-11-13
地点干拉省穆坎普县
来源柬埔寨卫生部
发布时间2026/11/16 16:39
详情描述
2026年11月11日至13日,柬埔寨卫生部国务秘书普拉克·索帕娜丽率工作组赴干拉省穆坎普县卫生行政办公室及下属卫生机构,检查营养工作与疫苗接种服务质量。工作组了解基层推进进度与面临的困难,并提供技术指导,目标是提升妇幼营养水平和免疫覆盖率。
📋 完整原文 ▸
ការចុះពិនិត្យ និងពង្រឹងគុណភាពការងារអាហារូបត្ថម្ភ និងការផ្តល់ថ្នាំបង្ការ នៅតាមមូលដ្ឋានសុខាភិបាល នៃការិយាល័យស្រុកប្រតិបត្តិសុខាភិបាលមុខកំពូល ខេត្តកណ្តាល។
——
ខេត្តកណ្តាល៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងពង្រឹងគុណភាពការងារអាហារូបត្ថម្ភ និងការផ្តល់ថ្នាំបង្ការ នៅតាមមូលដ្ឋានសុខាភិបាល នៃការិយាល័យស្រុកប្រតិបត្តិសុខាភិបាលមុខកំពូល ខេត្តកណ្តាល។
ការចុះពង្រឹងគុណភាពការងារនេះ មានគោលបំណងពិនិត្យវឌ្ឍនភាពការងារ ស្វែងយល់ពីបញ្ហាប្រឈម និងផ្តល់ការណែនាំបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល ជាពិសេសការងារអាហារូបត្ថម្ភ និងការផ្តល់ថ្នាំបង្ការ ដោយផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១. ពង្រឹង និងបង្កើនអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការជូនដល់កុមារ និងក្រុមគោលដៅ ទាំងនៅក្នុងមូលដ្ឋានសុខាភិបាល និងតាមសហគមន៍។
២. ពង្រឹងការគ្រប់គ្រងវ៉ាក់សាំង ប្រព័ន្ធខ្សែសង្វាក់ត្រជាក់ និងសម្ភារបរិក្ខារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពវ៉ាក់សាំង។
៣. ពង្រឹងការពិនិត្យ និងតាមដានការលូតលាស់របស់កុមារ ដើម្បីកំណត់បញ្ហាអាហារូបត្ថម្ភ និងផ្តល់អន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
៤. លើកកម្ពស់ការផ្តល់សេវាអាហារូបត្ថម្ភជូនស្ត្រី ទារក និងកុមារ ដើម្បីធានាបាននូវការថែទាំសុខភាពប្រកបដោយគុណភាព។
៥. ពង្រឹងភាពត្រឹមត្រូវ និងសុក្រឹតភាពនៃការកត់ត្រា និងរាយការណ៍ទិន្នន័យ ជាពិសេសការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក និងការចុះបញ្ជី ដើម្បីធានាបាននូវទិន្នន័យដែលមានគុណភាព និងអាចជឿទុកចិត្តបាន។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិតក៏បានជំរុញ និងណែនាំដល់មន្ត្រីសុខាភិបាលឱ្យបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើនការផ្សព្វផ្សាយ និងអប់រំសុខភាពដល់ក្រុមគោលដៅ អំពីសារៈសំខាន់នៃសេវាអាហារូបត្ថម្ភ និងអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការ ព្រមទាំងសហការជំរុញឱ្យប្រជាពលរដ្ឋ និងក្រុមគោលដៅមកទទួលសេវាឱ្យបានទៀងទាត់ និងគ្រប់ៗគ្នា ជាពិសេសនៅពេលក្រុមការងារចុះផ្តល់សេវាតាមសហគមន៍។
សូមជម្រាបថា ការចុះពិនិត្យ និងពង្រឹងគុណភាពការងារនេះ បានធ្វើឡើងនៅតាមមណ្ឌលសុខភាពចំនួន៦ រួមមាន៖ មណ្ឌលសុខភាពព្រែកអញ្ចាញ ឫស្សីជ្រោយ ព្រែកដំបង រកាកោង ស្វាយអំពែរ និងសំបួរមាស ក្នុងស្រុកប្រតិបត្តិសុខាភិបាលមុខកំពូល ខេត្តកណ្តាល។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)