碧占莫妮赴特本克蒙慰问烈士遗孀 安排医生救治心脏病
分类社会
事件时间2026-11-05
地点特本克蒙省
来源BTV电视台
发布时间2026/11/05 18:48
详情描述
碧占莫妮博士前往特本克蒙省隆良乡,慰问烈士遗孀库特·桑伊一家。得知她长期受心脏病折磨、家庭生活困难后,碧占莫妮当即安排洪森青年志愿医生协会(TYDA)的医生将其接往医院并成功完成手术。该遗孀现以裁缝为业,独自抚养子女。
📋 完整原文 ▸
«លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ជាមួយក្រុមគ្រួសារសពដែលរស់នៅភូមិល្ងៀង ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោកស្រី “ឃុត សំអ៊ី” ត្រូវជាភរិយារបស់វីរយុទ្ធជនពលី ក្រៅពីរៀបរាប់អំពីវីរភាពដ៏អង់អាចក្លាហានរបស់ស្វាមី លោកស្រីថែមទាំងជម្រាបអំពីជីវភាពប្រចាំថ្ងៃរបស់ខ្លួនជូន «លោកជំទាវបណ្ឌិត» ស្តាប់យ៉ាងក្បោះក្បាយ។ បន្ទាប់ពីបានស្តាប់នូវស្ថានភាពរស់នៅជាមួយជំងឺប្រហោងបេះដូងយ៉ាងលំបាករ៉ាំរ៉ៃអស់ជាយូរខែឆ្នាំ និងដោយមានក្តីបារម្ភ អាណិតអាសូរជាពន់ពេកផងដែរនោះ «លោកជំទាវបណ្ឌិត» ចាត់ជាបន្ទាន់ឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។
កាលពីរស់នៅជាមួយជំងឺ លោកស្រី “ឃុត សំអ៊ី” ប្រឹងត្រដររស់ទាំងក្តីសង្ឃឹមតិចបំផុត ព្រោះប្រកបរបរអ្វីក៏មិនបានដោយសារជំងឺរបស់ខ្លួន គឺបានត្រឹមនៅផ្ទះចិញ្ចឹមមើលថែកូន។ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងជោគជ័យ សព្វថ្ងៃក្រៅពីតួនាទីជាម្តាយ លោកស្រីគឺជាមេគ្រួសារ និងជាជាងកាត់ដេរសម្លៀកបំពាក់យ៉ាងជំនាញ ជាមួយជីវិតថ្មី ក្តីសង្ឃឹមថ្មី ហើយខិតខំបណ្តុះបណ្តាលកូនឱ្យក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិផងដែរ។