旅游部部长体验金边至贡布铁路 推广绿色旅游新体验










分类旅游资讯
地点金边至贡布
来源柬埔寨旅游部
发布时间2026/05/01 12:08
详情描述
柬埔寨旅游部部长胡哈与日本驻柬埔寨大使上野敦史,近日在皇家铁路公司代表的陪同下,对金边至贡布的铁路旅游线路进行了实地考察。
考察期间,胡哈部长与上野敦史大使亲自体验了由日本制造的Kiha列车。该列车运行于金边至贡布的南部铁路线,途经茶胶省及贡布省。胡哈部长对列车的舒适度及服务质量表示认可,并提到金边火车站作为建于20世纪30年代的法殖民时期建筑,具有深厚的历史底蕴。
胡哈部长表示,铁路旅行能为游客提供独特的体验,包括欣赏沿途的自然景观,同时利用日本技术保障出行安全。他鼓励国内外游客选择铁路出行,此举不仅能减少燃油消耗,还能在旅途中观赏茶胶及贡布地区的绿色自然风光。
目前,皇家铁路公司运营的铁路网主要包括北线(金边至波贝,途经菩萨省和马德望省)及南线(金边至西哈努克,途经茶胶省和贡布省)。其中,金边至贡布的客运列车目前每周运营3至4个班次,主要集中在周末,旨在为前往沿海地区及贡布省贡布县等旅游目的地的旅客提供交通便利。
📋 简要摘要 ▸
柬埔寨旅游部部长胡哈与日本驻柬大使上野敦史实地考察金边至贡布铁路。该线路采用日式Kiha列车,途经茶胶省及贡布省,提供绿色景观与安全舒适的旅行体验。目前皇家铁路公司每周运营3至4个班次,旨在通过铁路交通促进国内旅游业发展,减少燃油消耗并展示柬埔寨自然风光。
📋 完整原文 ▸
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ការធ្វើដំណើរតាមរថភ្លើង ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ ទទួលបាននូវបទពិសោធដ៏អស្ចារ្យបីយ៉ាង "បដិសណ្ឋារកិច្ចដ៏ល្បីល្បាញ-ស្នាមញញឹមកម្ពុជា ទេសភាពបៃតងដ៏ស្រស់ត្រកាលគយគន់មិនជិនណាយរបស់កម្ពុជា និងបច្ចេកវិទ្យាជប៉ុនប្រកបដោយសុវត្ថិភាព"
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ព្រមទាំងសហការី បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីសក្តានុពលនៃការធ្វើដំណើរទេសចរណ៍តាមរថភ្លើងពីរាជធានីភ្នំពេញទៅខេត្តកំពត អមដំណើរដោយតំណាងក្រុមហ៊ុន Royal Railway Cambodia។
ក្នុងឱកាសទស្សនកិច្ចដ៏មានសារៈសំខាន់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញចុះពិនិត្យលើទូររថភ្លើង និងអញ្ជើញធ្វើដំណើរតាមរថភ្លើងផ្ទាល់ ដោយបានកោតសរសើរ និងវាយតម្លៃចំពោះការរៀបចំដ៏ល្អរបស់ក្រុមហ៊ុន និងបទពិសោធថ្នាក់ទី១ នៃរថភ្លើង Kiha របស់ប្រទេសជប៉ុន ព្រមទាំងស្ថានីយរថភ្លើងភ្នំពេញជាសំណង់បេតិកភណ្ឌដែលបានសាងសង់តាំងពីសម័យអាណានិគមបារាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Royal Railway ដែលបានផ្តល់កិច្ចសហការដ៏ល្អក្នុងដំណើរទស្សនកិច្ចសិក្សានេះ ព្រមទាំងការផ្តល់សេវាកម្មការដឹកជញ្ជូនភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកធ្វើដំណើរគ្រប់សញ្ជាតិរហូតមក។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិ សាកល្បងបទពិសោធធ្វើដំណើរដោយរថភ្លើង ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងឱកាសគយគន់ទេសភាពបៃតងដ៏ស្រស់ត្រកាលប្រៀបដូចជាផ្ទាំងគំនូរពីឋានសួគ៌តាមផ្លូវ ជាពិសេសក្នុងរដូវកាលបៃតងនេះ។
គួរបញ្ជាក់ជូនថា បណ្ដាញផ្លូវដែកនៅកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុន Royal Railway Cambodia មាន ២ ខ្សែសំខាន់ៗ រួមមានខ្សែផ្លូវដែកភាគជើង (ភ្នំពេញ–ប៉ោយប៉ែត) ឆ្លងកាត់ខេត្តពោធិ៍សាត់ និងបាត់ដំបង ព្រមទាំងខ្សែផ្លូវដែកភាគត្បូង (ភ្នំពេញ–ព្រះសីហនុ) ឆ្លងកាត់ខេត្តតាកែវ និងកំពតដែលជាខ្សែសំខាន់សម្រាប់តភ្ជាប់រាជធានីភ្នំពេញទៅតំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍សំខាន់ៗ ទៀត។
ជាមួយគ្នានេះផងដែរ សេវារថភ្លើងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Royal Railway Cambodia បើកទទួលអ្នកដំណើរ ៣ ទៅ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសនៅចុងសប្ដាហ៍ ដែលបានផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតតាមផ្លូវ ជាពិសេសតំបន់កំពង់ត្រាច និងតំបន់ឆ្នេរនិរតី ដែលមានទេសភាពភ្នំ។
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦