柬埔寨国家银行开展年度宏观经济调研 诚邀企业参与
类型政策调研
有效日期2026-08-31
发布时间2026/08/05 11:32
详情描述
柬埔寨国家银行现正开展年度宏观经济调研,主题为“提升本地生产及可持续替代进口产品”。此次调研旨在为第13届年度宏观经济会议收集数据,重点关注食品及日用品领域。
调研对象为本地生产企业及相关利益方。通过问卷调查,国家银行将收集关于企业经营现状、面临的挑战、发展潜力及所需支持的信息。相关数据将用于分析本地制造业环境,识别具备替代进口潜力的产品,并为政府制定扶持微型、小型及中型企业(MSMEs)的经济政策提供依据。
参与调研预计耗时15至20分钟。所有收集的信息将严格保密,仅用于学术研究与宏观经济分析,不会对外公开任何可识别企业或个人身份的细节。
企业通过参与调研,可直接反馈经营中的实际困难,为后续政府出台相关扶持政策提供参考。本次调研截止日期为2026年8月31日。
📋 简要摘要 ▸
柬埔寨国家银行正就“提升本地生产及可持续替代进口产品”课题进行调研,诚邀企业参与问卷调查,旨在收集数据以制定相关经济政策。
📋 完整原文 ▸
🙏 **សេចក្តីជូនដំណឹង និងស្នើសុំ**[**ការចូលរួមស្ទង់មតិ**](https://docs.google.com/forms/d/e/1FAIpQLSe_xHFqOz2a3CeVm1lBUymDMsFbeZ8GxRKkY5P-On1KqRVc7Q/viewform?usp=header)!!!
**ជម្រាបសួរ លោក/លោកស្រី ម្ចាស់សហគ្រាស និងអ្នកពាក់ព័ន្ធជាទីគោរព!**
ខ្ញុំសូមគោរពអញ្ជើញ លោក/លោកស្រី ចូលរួមបំពេញកម្រងសំណួរស្រាវជ្រាវក្រោមប្រធានបទ **«ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូលប្រកបដោយចីរភាព»** ដែលត្រូវបានរៀបចំឡើងសម្រាប់ចូលរួមក្នុង **សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១៣ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា**។
[ការស្ទង់មតិនេះ](https://docs.google.com/forms/d/e/1FAIpQLSe_xHFqOz2a3CeVm1lBUymDMsFbeZ8GxRKkY5P-On1KqRVc7Q/viewform?usp=header)មានគោលបំណងប្រមូលព័ត៌មាន និងមតិយោបល់ពីសហគ្រាសផលិតកម្មក្នុងស្រុក និងអ្នកពាក់ព័ន្ធ ដើម្បីសិក្សាអំពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម សក្តានុពល និងតម្រូវការគាំទ្រក្នុងការអភិវឌ្ឍផលិតកម្មក្នុងស្រុក។
**លទ្ធផលនៃការស្រាវជ្រាវនឹងត្រូវប្រើប្រាស់សម្រាប់៖**
១. វិភាគស្ថានភាព និងបញ្ហាប្រឈមរបស់សហគ្រាសផលិតកម្មក្នុងស្រុក។
២. កំណត់ផលិតផលដែលមានសក្តានុពលសម្រាប់ជំនួសការនាំចូល។
៣. រៀបចំអនុសាសន៍ និងជម្រើសគោលនយោបាយ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើនភាពប្រកួតប្រជែង និងបង្កើនតម្លៃបន្ថែមក្នុងស្រុក។
៤. ផ្តល់ធាតុចូលសម្រាប់ការពិភាក្សាគោលនយោបាយ និងការរៀបចំវិធានការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងវិស័យផលិតកម្មនៅកម្ពុជា។
⚠️ព័ត៌មានដែលលោក/លោកស្រីផ្តល់ជូន **នឹងត្រូវរក្សាការសម្ងាត់** និងប្រើប្រាស់ **សម្រាប់គោលបំណងស្រាវជ្រាវ និងការវិភាគជាសរុបតែប៉ុណ្ណោះ**។ លទ្ធផលនឹងមិនបង្ហាញព័ត៌មានដែលអាចកំណត់អត្តសញ្ញាណរបស់សហគ្រាស ឬបុគ្គលណាមួយឡើយ។
⏱️ការបំពេញកម្រងសំណួរនេះចំណាយពេលប្រហែល **១៥–២០ នាទី**។
[**🧰 ការចូលរួមរបស់លោក/លោកស្រី មានសារៈសំខាន់យ៉ាងខ្លាំង** ក្នុងការផ្តល់ព័ត៌មានជាក់ស្តែង ដែលអាចរួមចំណែកដល់ ការកែលម្អ គោលនយោបាយ ការរៀបចំកម្មវិធីគាំទ្រ និងការលើកកម្ពស់ ការអភិវឌ្ឍ ផលិតកម្មក្នុងស្រុកប្រកបដោយចីរភាព។](https://docs.google.com/forms/d/e/1FAIpQLSe_xHFqOz2a3CeVm1lBUymDMsFbeZ8GxRKkY5P-On1KqRVc7Q/viewform?usp=header)
**សូមអរគុណចំពោះពេលវេលា កិច្ចសហការ និងការចូលរួមដ៏មានតម្លៃរបស់លោក/លោកស្រី។**
[📑 ចុចទីនេះដើម្បីឆ្លើយនឹងសំនួរ](https://docs.google.com/forms/d/e/1FAIpQLSe_xHFqOz2a3CeVm1lBUymDMsFbeZ8GxRKkY5P-On1KqRVc7Q/viewform?usp=header)
[Google Docs] | កម្រងសំណួរស្រាវជ្រាវ | ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូលប្រកបដោយចីរភាព ករណីសិក្សា៖ វិស័យម្ហូបអាហារ និងសម្ភារៈប្រើប្រាស់នៅកម្ពុជា
សម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១៣ ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា
សេចក្តីណែនាំ
សំណួរនេះមានគោលបំណងប្រមូលព័ត៌មានពីសហគ្រាសផលិតកម្ម និងអ្នកពាក់ព័ន្ធ ដើម្បីវិភាគស្ថានភាពផលិតកម្មក្នុងស្រុក បញ្ហាប្រឈម សក្តានុពល និងតម្រូវការគាំទ្រ សម្រាប់រៀបចំអនុសាសន៍គោលនយោបាយជំរុញផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូលប្រកបដោយចីរភាព។
ព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់គោលបំណងស្រាវជ្រាវតែប៉ុណ្ណោះ។ | https://docs.google.com/forms/d/e/1FAIpQLSe_xHFqOz2a3CeVm1lBUymDMsFbeZ8GxRKkY5P-On1KqRVc7Q/viewform?usp=header