洪玛尼主持启动各部委秘书长网络机制










发布时间2026/09/04 18:53
政策详情
2026年9月4日,副总理兼公务部部长、公共行政改革委员会常务副主席洪玛尼在金边香格里拉酒店主持仪式,正式启动各部委秘书长网络机制。
该机制由柬埔寨第七届政府设立,旨在通过加强各部委间的行政协同,提升公共行政治理水平,确保政府改革工作的执行效率与一致性。
此机制由公务部负责领导与协调,适用范围涵盖除国防部以外的所有行政部门。具体参与人员包括各部委秘书长,以及各部委行政与财务总局的总局长。通过建立此网络,各部门将进一步优化行政支持职能,强化跨部门间的沟通与协作。
📋 简要摘要 ▸
洪玛尼副总理主持仪式,正式启动各部委秘书长网络机制。该机制由公务部领导,旨在加强各部门间的行政协同,提升政府执行力。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។ ដំណើរការពិធីនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាំងគ្រីឡា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាតំណាងមកពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីចូលរួមសាទរនៃការដាក់ប្រកាសជាផ្លូវការនៃបណ្តាញនេះ។
បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដែលហៅកាត់ថា «បណ្តាញអគ្គលេខាធិការ» ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័នក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការចូលរួមអនុវត្តការងារ កែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ អនុវត្តចំពោះអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ លើកលែងក្រសួងការពារជាតិ។ បណ្តាញអគ្គលេខាធិការ ដឹកនាំ និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ។