劳工部推动清洁能源技能培训 响应2030目标










发布机构柬埔寨劳工部
生效日期2026-09-16
适用范围劳动力市场
发布时间2026/09/16 15:33
政策详情
柬埔寨劳工部于2026年9月16日在金边香格里拉酒店举办“清洁能源技能培训”会议,旨在通过提升劳动力技能,响应柬埔寨2030年清洁能源发展目标。此次会议是“清洁能源周”活动的一部分,由EnergyLab Asia主办,并获得澳大利亚政府及列支敦士登发展署支持。
会议重点讨论了太阳能、能源效率及电动汽车领域的劳动力需求,旨在通过分享经验与最佳实践,缩小行业技能差距。劳工部部长强调,清洁能源转型正推动技术与劳动力市场的变革,为青年群体创造就业机会。为实现绿色就业、绿色产品及服务,劳工部正致力于将技术人员培养标准与国际接轨,并推动职业技术教育与培训(TVET)系统的现代化,确保培训机构能够适应技术创新,满足雇主对人才的实际需求。
在具体实施层面,劳工部已通过与澳大利亚BKI学院等机构建立战略伙伴关系,对汽车领域的TVET系统进行升级。技能发展基金(SDF)将发挥关键作用,负责对接行业技能需求与培训供给,重点加强师资能力建设,并支持工作场所实践及职业资格认证。
澳大利亚驻柬埔寨大使馆代表指出,清洁能源转型不仅依赖技术应用,更需具备专业知识与能力的劳动力支撑。未来,相关方将继续深化政府、私营部门与培训机构的合作,以应对劳动力市场变化,提升柬埔寨在国际市场的竞争力及能源安全水平。
📋 简要摘要 ▸
劳工部部长出席清洁能源技能会议,强调培养技能人才以满足2030年清洁能源发展需求。
📋 完整原文 ▸
ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឧស្សាហកម្ម ស្ថាប័នបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍ មានគោលបំណងពិភាក្សាអំពីតម្រូវការកម្លាំងពលកម្មក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល និងយានយន្តអគ្គិសនី ចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ក្នុងការកាត់បន្ថយគម្លាតជំនាញ ព្រមទាំងលើកកម្ពស់ការត្រៀមកម្លាំងពលកម្មស្របតាមតម្រូវការវិវត្តនៃវិស័យថាមពលស្អាត។
ថ្លែងទៅកាន់អង្គសន្និសីទដែលជាផ្នែកមួយនៃសប្តាហ៍ថាមពលស្អាត (Clean Energy Week) និងរៀបចំដោយ EnergyLab Asia ក្រោមការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី និងទីភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជាកំពុងជំរុញការប្រែប្រួលយ៉ាងសំខាន់ក្នុងវិស័យបច្ចេកវិទ្យា ជំនាញ និងទីផ្សារការងារ ព្រមទាំងបង្កើតឱកាសដ៏ធំធេងសម្រាប់យុវជន ហើយវេទិកាដ៏សំខាន់នេះជាកម្លាំងជំរុញបន្ថែម ដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលឱ្យកាន់តែបៃតង និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីពេលនេះ ដើម្បីសម្រេចគោលដៅអនាគត។ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការផ្លាស់ប្តូរនេះ កម្ពុជាកំពុងខិតខំអភិវឌ្ឍអ្នកបច្ចេកទេសស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងធានាឱ្យស្ថាប័នបណ្តុះបណ្តាលអាចវិវត្តទាន់នឹងនវានុវត្តន៍បច្ចេកវិទ្យា គុណវុឌ្ឍិឆ្លើយតបនឹងតម្រូវការនិយោជក និងអ្នកសិក្សាទទួលបានបទពិសោធអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់ផលិតភាព សន្តិសុខថាមពល និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
ឯកឧត្តមគូសបញ្ជាក់ថា ការសម្រេចបាននូវការងារបៃតង ផលិតផលបៃតង និងសេវាកម្មបៃតង មិនមែនជាកិច្ចការដែលធ្វើឡើង ដោយស្ថាប័នតែមួយនោះទេ ប៉ុន្តែត្រូវការកិច្ចខិតខំរួម ជំរុញវិនិយោគលើមូលធនមនុស្ស។ ថ្មីៗនេះក្រសួងបានធ្វើទំនើបកម្មប្រព័ន្ធ TVET ក្នុងវិស័យយានយន្ត តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយវិទ្យាស្ថាន BKI នៃប្រទេសអូស្ត្រាលី និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ ការប្រើប្រាស់ថាមពលបៃតង។
នាឱកាសនោះដែរ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានលើកឡើងពីតួនាទីដ៏សំខាន់នៃ SDF ក្នុងការផ្សារភ្ជាប់តម្រូវការជំនាញនៃឧស្សាហកម្មជាមួយការផ្គត់ផ្គង់ការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការ ការពង្រឹងសមត្ថភាពគ្រូបណ្តុះបណ្តាល ការលើកកម្ពស់ភាពជាម្ចាស់នៃវិស័យឧស្សាហកម្ម និងការគាំទ្រការអនុវត្តការងារនៅកន្លែងធ្វើការ និងការបញ្ជាក់វិញ្ញាបនបត្រ។
ជាមួយគ្នានេះ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាលើកឡើងថា ខណៈដែលមានមហិច្ឆតាផ្លាស់ប្តូរទៅរកថាមពលស្អាត កម្ពុជាកំពុងទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា ថាមពលព្រះអាទិត្យ ប្រសិទ្ធភាពថាមពល និងយានយន្តអគ្គិសនី។ ទោះយ៉ាងណា ការផ្លាស់ប្តូរថាមពលស្អាតមិនអាចពឹងផ្អែកតែលើបច្ចេកវិទ្យាបានទេ ប៉ុន្តែត្រូវការកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងចំណេះដឹងសមស្រប។ ក្នុងន័យនេះ អូស្ត្រាលីបន្តគាំទ្រកម្ពុជាតាមរយៈការអភិវឌ្ឍប្រព័ន្ធ TVET និងកិច្ចសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារដែលកំពុងផ្លាស់ប្តូរ។
លោកស្រី សារឿន លក្ខិណា នាយកប្រចាំប្រទេសនៃទីភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ បានលើកឡើងថា សន្និសីទនេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសហការប្រកបដោយនិរន្តរភាព ដែល LED នឹងបន្តសម្រាប់កិច្ចសន្ទនា ការសម្របសម្រួល និងការអនុវត្តជាក់ស្តែង ដើម្បីកំណត់គម្លាតជំនាញ និងពង្រឹងការចូលរួមរបស់វិស័យឧស្សាហកម្ម ការបណ្តុះបណ្តាល និងការទទួលបានឱកាសការងារថ្មីៗដែលកើតចេញពីវិស័យថាមពលស្អាត។ លោកស្រីបន្តថា ការវិនិយោគលើជំនាញពិតជាសំខាន់សម្រាប់ការផ្លាស់ប្តូរនេះ ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ៕
#MLVT #HENGSour