柬埔寨教育部发布关于国王赴华接受手术治疗的公告


分类政务新闻
事件时间2026年4月18日
地点中国北京
来源教青体部
发布时间2026/04/18 19:16
详情描述
柬埔寨教育部近日发布公告,通报柬埔寨国王诺罗敦·西哈莫尼的健康状况及相关医疗安排。
公告指出,诺罗敦·西哈莫尼国王因患前列腺癌,需遵医嘱前往中国北京接受手术治疗。根据行程安排,国王将于2026年4月18日起赴京,并在手术后留院观察,以进行后续的病情监测与治疗。
柬埔寨教育部全体领导、官员、教师、运动员、学生及相关工作人员对此表示关切。教育部全体成员通过公告表达了对国王的祈愿,希望手术顺利,并祝愿国王早日康复,恢复健康体魄,继续庇佑国民。
📋 简要摘要 ▸
柬埔寨教育部发布公告称,柬埔寨国王诺罗敦·西哈莫尼因患前列腺癌,需于2026年4月18日起前往中国北京接受手术治疗,并留院观察。教育部全体官员及师生对此表示关切,并祈愿国王手术顺利,早日康复,继续庇佑国民。
📋 完整原文 ▸
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី និស្សិត និងសិស្សានុសិស្សទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា សូមសម្តែងនូវក្តីបារម្ភ ក្រោយពីទទួលព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាត (prostate cancer) របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យនារដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងបុណ្យបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីនៃព្រះបរមរតនកោដ្ឋ ព្រមទាំងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា អភិបាលគ្រងរក្សា និងប្រសិទ្ធពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទទួលការព្យាបាលព្រះរោគ ដោយវះកាត់បានដោយជោគជ័យ និងជាសះស្បើយ១០០ភាគរយ ព្រមទាំងទទួលបាននូវព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួនដូចដើមវិញ ដើម្បីព្រះអង្គបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុសាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា** **ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវកិច្ចប្រកបដោយស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕
🔍[គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង](https://linktr.ee/moeyscambodia)🔵
[
](https://oer.moeys.gov.kh/)🌐[Facebook](https://facebook.com/moeys.gov.kh) 👨🏫[Podcast](https://podcasters.spotify.com/pod/show/moeys)
🌐[YouTube](https://www.youtube.com/moeyscambodia) 🌐[Instagram
](https://www.instagram.com/moeyscambodia)🌐[TikTok](https://bit.ly/tiktokmoeyscambodia) 🌐[Telegram](https://t.me/moeysnews)
🏫 [Sala MIL](https://link.moeys.gov.kh/SALA-MIL) 🤖[MILChatbot](http://t.me/MILSelfLearningBot)