劳工部在桔井等三省开展反童工宣传 严查砖窑及农业用工










分类政策
地点桔井省、拉塔纳基里省、蒙多基里省
来源柬埔寨劳工部
发布时间2026/05/20 11:23
详情描述
柬埔寨劳工部近日联合地方当局,在桔井省、拉塔纳基里省及蒙多基里省开展“2026年预防和消除童工及提升青年劳工条件”宣传活动。此次行动重点覆盖砖窑、瓦窑及农业领域,旨在通过普及劳动法及国际劳工组织相关公约,严厉打击非法使用童工行为。
劳工部要求相关企业及雇主严格遵守法律法规,消除各类形式的强迫劳动及危险作业。同时,劳工部明确要求所有雇主必须为员工办理国家社会保障基金(B.S.S.)登记,并完成劳工部自动化管理系统(LACMS)的注册,以保障劳工合法权益。
为加强监管,劳工部呼吁地方当局、社区及相关方共同参与监督。如发现疑似童工现象,民众可拨打劳工部热线1297或1286进行举报,也可通过匿名举报箱反馈情况,以便相关部门及时采取法律行动。
📋 简要摘要 ▸
劳工部联合地方当局在桔井省、拉塔纳基里省及蒙多基里省开展2026年反童工及保护青年劳工宣传活动。重点针对砖窑及农业领域,要求雇主依法登记社保及劳工管理系统,并设立举报热线1297/1286,严厉打击非法用工。
📋 完整原文 ▸
យុទ្ធនាការផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
(ភ្នំពេញ)៖ តាមរយៈកិច្ចសហការ រវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងចុះអនុវត្តយុទ្ធនាការផ្សព្វផ្សាយដល់ទីតាំងសហគ្រាស និងក្រុមហ៊ុន ស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដោយផ្តោតសំខាន់លើច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីពលកម្មកុមារ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការទប់ស្កាត់ ក៏ដូចជាការរាយការណ៍ក្នុងករណីមានការសង្ស័យថាមានការប្រើប្រាស់ពលកម្មកុមារ។ ជាមួយគ្នានេះដែរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន សហគមន៍នៃសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម បន្តចូលរួមទប់ស្កាត់និងលុបបំបាត់រាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ ក្រសួងបានជំរុញដល់និយោជកទាំងអស់ត្រូវចុះបញ្ជិកាសមាជិក ប.ស.ស. ដើម្បីធានានូវឧត្តមប្រយោជន៍នានាជូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នា និងបន្តជំរុញនិយោជកត្រូវចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម (LACMS) របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសនោះដែរ ក្រសួងក៏បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងធ្វើការរាយការណ៍ឱ្យបានរហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ឬប្រអប់បណ្តឹងអនាមិក ក្នុងករណីមានការប្រើប្រាស់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឱ្យក្រសួងអាចចាត់វិធានការផ្លូវច្បាប់បានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់៕
#MLVT #HENGSour