柬埔寨协调东盟观察团核实边境争议 推动朱凯村划界进程
分类边境动态
事件时间2026-05-17 11:00
地点班迭棉吉省
来源新柬埔寨日报
发布时间2026/05/17 19:04
详情描述
2026年5月17日上午11时,柬埔寨国防部发言人玛丽·苏查塔(Mali Socheata)表示,柬埔寨协调小组已陪同东盟观察团(AOT)前往班迭棉吉省奥斯罗县奥比占公社的朱凯村,对当地边境局势进行实地核实与监督。
据了解,该地区此前被报告存在泰方非法部署情况,包括设置铁丝网及放置集装箱,导致当地多户柬埔寨居民至今无法返回家园。此次东盟观察团的任务重点在于核实上述非法部署情况,并监督各方对停火协议及相关联合声明的执行情况。
柬埔寨国防部指出,此次实地考察凸显了重启边境划界工作的紧迫性。柬方呼吁柬泰联合边境委员会(JBC)尽快恢复划界进程,以确保当地居民能够安全、无阻碍地返回住所。
柬埔寨政府及国防部重申,将继续致力于全面履行柬泰边境总委员会(GBC)第三次特别会议的联合声明及相关和平协议,旨在恢复边境地区的正常秩序,并维护长期的和平与稳定。
📋 简要摘要 ▸
柬埔寨国防部发言人表示,东盟观察团已于5月17日赴班迭棉吉省奥斯罗县朱凯村,核实泰方非法部署及阻碍居民返乡情况。柬方强调将通过联合边境委员会尽快重启划界工作,以恢复边境和平与居民正常生活。
📋 完整原文 ▸
កម្ពុជា សម្របសម្រួលអាស៊ានចុះពិនិត្យតំបន់ភូមិជោគជ័យ និងជំរុញវាស់វែងព្រំដែនឆាប់បំផុត
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) ចុះសង្កេត ការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តំបន់ខាងលើត្រូវបានរាយការណ៍ថា បានទទួលរងការវាយប្រហារ ការរាយបន្លាលួស និងការដាក់ពង្រាយទូកុងតឺន័រ ដោយយោធាថៃក្នុងលក្ខណៈខុសច្បាប់ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន។ ក្រុមសង្កេតការណ៍ក៏បានពិនិត្យលើការ គោរព និងអនុវត្តវិធានការនានា ស្រប តាមសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ផងដែរ។
ការចុះសង្កេតការណ៍នេះ បង្ហាញពីភាពចាំបាច់ក្នុងការចាប់ផ្តើមដំណើរការវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពល រដ្ឋអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងគ្មានការរារាំង។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងសន្តិភាពពាក់ព័ន្ធផ្សេងៗ ដើម្បីស្តារឡើងវិញនូវប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែន៕