西哈莫尼国王今日迎来73岁华诞 全国放假庆祝



分类政务
事件时间2026-05-14
地点金边
来源柬埔寨快讯
发布时间2026/05/14 15:19
详情描述
2026年5月14日,柬埔寨国王西哈莫尼迎来73岁华诞。为庆祝这一节日,柬埔寨全国放假一天。
受节日影响,今日柬埔寨政府部门及银行等机构暂停办公。在金边,王宫周边及部分主要大道将举行庆祝活动,交通可能出现拥堵,建议民众及在柬华人提前规划出行路线,避开相关路段。
📋 简要摘要 ▸
2026年5月14日是西哈莫尼国王73岁华诞。柬埔寨全国举行庆祝活动,政府机构及部分企业今日放假,提醒在柬华人注意相关办公及出行安排。
📋 完整原文 ▸
តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ទូលព្រះបង្គំខ្ញុំព្រះករុណា សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាទាំងអស់គ្នា សូមក្រាបបង្គំថ្វាយនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តនិងសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់និងសូមព្រះអង្គឆាប់បានជាសះស្បើយពីព្រះរោគ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានាដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំថ្កុំថ្កើងរបស់មាតុភូមិកម្ពុជានិងប្រជានុរាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ...។