卫生部在马德望办研讨会 提升高危病原体检测能力

卫生部在马德望办研讨会 提升高危病原体检测能力
卫生部在马德望办研讨会 提升高危病原体检测能力
卫生部在马德望办研讨会 提升高危病原体检测能力
卫生部在马德望办研讨会 提升高危病原体检测能力
卫生部在马德望办研讨会 提升高危病原体检测能力
卫生部在马德望办研讨会 提升高危病原体检测能力
卫生部在马德望办研讨会 提升高危病原体检测能力
卫生部在马德望办研讨会 提升高危病原体检测能力
1/8
分类医疗
事件时间2026-11-10
地点马德望
来源柬埔寨卫生部
发布时间2026/11/11 16:01

详情描述

2026年11月10日上午,柬埔寨卫生部国务秘书Sik Bunna在马德望省医院主持一场研讨会开幕式,主题为强化医生与实验室技术人员对高危病原体的发现与诊断能力。 会议由卫生部卫生服务总局下属的医疗服务实验室办公室筹办,FHI 360在STRIDES项目下提供支持。参加者共50人,包括来自国家级医院、省级医院的医生,以及微生物实验室的技术人员。 培训内容覆盖从临床到实验室的完整链条:如何识别高危病原体引起的临床症状并作出疑似判断、如何采集与管理临床样本、如何选择实验室检测方法、如何解读检测结果,以及临床医生与实验室人员之间如何对接沟通。课程还专门安排生物安全与生物安保措施、生物风险评估与管理、院内感染预防,以及生物事件应急预案的制定。 研讨会设置了实际案例分析环节,讨论对象包括结核病、呼吸道传染病及其他高危传染病,目的是让学员在病情评估、临床决策和诊断策略选择上更有把握。卫生部方面表示,加强医生与实验室的协作,可减少病例发现、诊断和疫情应对中的延误,并有助于疾病监测、应急准备和国家卫生安全,相关做法与《国际卫生条例(2005)》、同一健康(One Health)原则及东盟卫生集群2合作框架相衔接。 对在马德望及周边就医的人来说,这类培训的直接落点是本地医院对高危传染病的排查链条更顺:医生问诊判断与实验室检测之间的衔接更快。就诊时主动、准确说明症状出现时间、接触史和旅行史,有助医生更快锁定需要检测的病原体方向。研讨会属内部专业培训,未提及对医院日常接诊安排的调整。
📋 简要摘要 ▸
2026年11月10日上午,卫生部国务秘书Sik Bunna主持在马德望省医院举行的研讨会开幕式,主题为强化医生与实验室技术人员在高危病原体发现与诊断方面的能力。会议旨在提升专业知识、技术技能以及临床与实验室之间的协作效率。
📋 完整原文 ▸
សិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាព រវាងគ្រូពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការរកឃើញ និងធ្វើរោគវិនិច្ឆ័យ ភ្នាក់ងារបង្កជំងឺ ដែលមានហានិភ័យខ្ពស់» —— ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យខេត្តបាត់ដំបង ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតី ក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាព រវាងគ្រូពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការរកឃើញ និងធ្វើរោគវិនិច្ឆ័យភ្នាក់ងារបង្កជំងឺដែលមានហានិភ័យខ្ពស់»។ សិក្ខាសាលានេះមានគោលបំណងពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស និងកិច្ចសហការរវាងគ្រូពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការរកឃើញ និងការកំណត់រោគវិនិច្ឆ័យភ្នាក់ងារបង្កជំងឺដែលមានហានិភ័យខ្ពស់ ដើម្បីធានាបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺឆ្លង ដែលអាចបង្កហានិភ័យដល់សុខភាពសាធារណៈ។ ខ្លឹមសារសិក្ខាសាលាផ្តោតលើការកំណត់អត្តសញ្ញាណរោគសញ្ញាគ្លីនិក និងការសង្ស័យជំងឺ ដែលបង្កឡើងដោយភ្នាក់ងារបង្កជំងឺដែលមានហានិភ័យខ្ពស់ ការជ្រើសរើស និងការគ្រប់គ្រងសំណាកគ្លីនិក ការជ្រើសរើសវិធីសាស្ត្រធ្វើតេស្តមន្ទីរពិសោធន៍ ការបកស្រាយលទ្ធផល និងការទំនាក់ទំនងរវាងគ្រូពេទ្យ និងអ្នកមន្ទីរពិសោធន៍។ ជាពិសេស ការអនុវត្តវិធានការជីវសុវត្ថិភាព និងជីវសន្តិសុខ ការវាយតម្លៃ និងគ្រប់គ្រងហានិភ័យជីវសាស្ត្រ ការបង្ការការឆ្លងរោគក្នុងមន្ទីរពេទ្យ ព្រមទាំងការរៀបចំផែនការឆ្លើយតបចំពោះឧប្បត្តិហេតុជីវសាស្ត្រ។ លើសពីនេះ សិក្ខាសាលានឹងផ្តល់ឱកាសឱ្យសិក្ខាកាមចូលរួមពិភាក្សា និងវិភាគករណីសិក្សាជាក់ស្តែង (Case Studies) ពាក់ព័ន្ធនឹងជំងឺឆ្លង ដែលកំពុងលេចឡើង និងជំងឺឆ្លងដែលមានសក្តានុពលបង្កជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដូចជា ជំងឺរបេង ជំងឺឆ្លងផ្លូវដង្ហើម និងជំងឺឆ្លងដែលមានហានិភ័យខ្ពស់ផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពក្នុងការវាយតម្លៃស្ថានភាពជំងឺ ការសម្រេចចិត្តផ្នែកគ្លីនិក និងការជ្រើសរើសយុទ្ធសាស្ត្រធ្វើរោគវិនិច្ឆ័យសមស្រប។ ការពង្រឹងការសហការរវាងគ្រូពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការយឺតយ៉ាវក្នុងការរកឃើញជំងឺ ការធ្វើរោគវិនិច្ឆ័យ និងការឆ្លើយតបចំពោះការផ្ទុះឡើងនៃជំងឺឆ្លង។ ការអនុវត្តនេះក៏រួមចំណែកដល់ការពង្រឹងប្រព័ន្ធតាមដានជំងឺ ការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ និងសន្តិសុខសុខភាពជាតិ ស្របតាមនិយ័តកម្មសុខភាពអន្តរជាតិ (International Health Regulations – IHR 2005) គោលការណ៍សុខភាពតែមួយ (One Health) និងក្របខណ្ឌសហប្រតិបត្តិការសុខាភិបាលអាស៊ានទី២ (ASEAN Health Cluster 2)។ តាមរយៈសិក្ខាសាលានេះ ក្រសួងសុខាភិបាលរំពឹងថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងជំនាញបន្ថែម ព្រមទាំងពង្រឹងការសម្របសម្រួលការងារជាក្រុមរវាងផ្នែកគ្លីនិក និងផ្នែកមន្ទីរពិសោធន៍ ដើម្បីធានាការរកឃើញ និងធ្វើរោគវិនិច្ឆ័យភ្នាក់ងារបង្កជំងឺដែលមានហានិភ័យខ្ពស់បានទាន់ពេលវេលា មានភាពត្រឹមត្រូវ និងសុវត្ថិភាព ព្រមទាំងរួមចំណែកការពារសុខភាពបុគ្គលិកសុខាភិបាល អ្នកជំងឺ សហគមន៍ និងប្រជាជនទូទៅ ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលកម្ពុជា និងសន្តិសុខសុខភាពក្នុងតំបន់ និងប្រកបដោយចីរភាព។ សិក្ខាសាលានេះរៀបចំឡើងដោយការិយាល័យសេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៃនាយកដ្ឋានសេវាសុខភាព ក្រសួងសុខាភិបាល ដោយមានការគាំទ្រពីអង្គការ FHI 360 ក្រោមគម្រោង STRIDES និងមានការចូលរួមពីគ្រូពេទ្យ មកពីមន្ទីរពេទ្យថ្នាក់ជាតិ  មន្ទីពេទ្យខេត្ត  និង អ្នកបច្ចេកទេសមន្ទីរពិសោធន៍មកពីមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ សរុបចំនួន ៥០នាក់។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)