柬越商业论坛在金边举办 洪玛奈出席推动双边经贸合作










分类经济
事件时间2026-10-09
地点金边索菲特酒店
来源柬埔寨勋爵协会
发布时间2026/10/11 13:32
详情描述
2026年10月9日,柬越商业论坛在金边索菲特酒店举行。柬埔寨首相洪玛奈与越南总理黎明兴共同出席,来自两国政府部门及商界的约300名代表参加会议。柬埔寨勋爵协会主席李永法率领协会代表团出席此次活动。
本次论坛旨在深化两国经济合作,重点推动双边贸易额达到200亿美元的目标。会议讨论方向包括将基础设施互联互通转化为产业链与工业联动,并促进在农工业、物流、清洁能源及旅游业领域的投资。
数据显示,2026年前9个月,柬越双边贸易额约为66亿美元,2025年全年贸易额为78亿美元。在投资方面,自1994年至2026年9月,柬埔寨发展理事会共登记了107个越南投资项目,总投资额约36亿美元。
洪玛奈在会上表示,两国在经济领域具有互补潜力。越南拥有成熟的制造业基础、供应链、技术及国际市场网络,而柬埔寨则具备生产基地扩张空间、年轻劳动力、清洁能源潜力及战略地理位置,可连接区域与国际市场。
柬埔寨勋爵协会通过参与此次论坛,旨在加强私营部门在双边贸易与投资中的作用,通过商业对接寻找合作伙伴,并吸引更多越南投资者进入柬埔寨。该协会表示,将持续推动两国商界交流,将合作关系转化为具体的商业项目,以促进经济增长。
📋 简要摘要 ▸
柬埔寨勋爵协会主席李永法率团参加柬越商业论坛,在洪玛奈总理及越南总理见证下,旨在加强两国贸易、投资及商业连接。
📋 完整原文 ▸
**សមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាធុរកិច្ចកម្ពុជា–វៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរ**
**ភ្នំពេញ៖** កាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ចូលរួម «វេទិកាធុរកិច្ចកម្ពុជា–វៀតណាម» (Cambodia–Vietnam Business Forum) នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងធុរជននៃប្រទេសទាំងពីរប្រមាណ ៣០០នាក់។
វេទិកាធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា–វៀតណាមឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើការបន្តលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឆ្ពោះទៅគោលដៅ ២០ប៊ីលានដុល្លារអាម៉េរិក ការបម្លែងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទៅជាការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្មរួមគ្នា ព្រមទាំងជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឡូជីស្ទិក ថាមពលស្អាត និងទេសចរណ៍។
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានប្រមាណ ៦,៦ប៊ីលានដុល្លារអាម៉េរិក ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក។ ចំពោះការវិនិយោគ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគវៀតណាមសរុបចំនួន ១០៧គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣,៦ប៊ីលានដុល្លារអាម៉េរិក។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការរួមចំណែករបស់វិនិយោគិនវៀតណាម ក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមក។
សម្តេចបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានឧត្តមភាព និងសក្តានុពលដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដោយវៀតណាមមានមូលដ្ឋានកម្មន្តសាលរីកចម្រើន ខ្សែច្រវាក់ផ្គត់ផ្គង់ស៊ីជម្រៅ បច្ចេកវិទ្យា ជំនាញ និងបណ្តាញទីផ្សារអន្តរជាតិទូលំទូលាយ ខណៈកម្ពុជាកំពុងពង្រីកមូលដ្ឋានផលិតកម្ម មានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់ សក្តានុពលថាមពលស្អាត ទីតាំងយុទ្ធសាស្ត្រ និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកាធុរកិច្ចនេះ បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម ព្រមទាំងបង្កើតកាលានុវត្តភាពសម្រាប់ការផ្គូផ្គងដៃគូធុរកិច្ច ស្វែងរកភាពជាដៃគូថ្មី និងទាក់ទាញវិនិយោគិនវៀតណាមមកកាន់កម្ពុជា។
សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមជំរុញការតភ្ជាប់រវាងធុរជននៃប្រទេសទាំងពីរ ដើម្បីបម្លែងទំនាក់ទំនងទៅជាឱកាសធុរកិច្ច ការវិនិយោគ និងគម្រោងសហប្រតិបត្តិការជាក់ស្តែង ដែលរួមចំណែកដល់ការពង្រឹងកំណើនសេដ្ឋកិច្ច និងភាពជាដៃគូកម្ពុជា–វៀតណាមប្រកបដោយចីរភាព។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation)
🌏 [Website](https://cambodianoknha.org/)
🌐[Telegram](https://t.me/cambodianoknhaassociation)
🌐 [X(Twitter) ](https://x.com/cambodianoknha)
🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA)
🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)