柬埔寨司法部举办法院行政研讨会 强化全国25省市案件数据管理







分类司法
事件时间2026-06-03 08:00
地点金边酒店
来源柬埔寨司法部
发布时间2026/06/03 21:13
详情描述
2026年6月3日至4日,柬埔寨司法部在金边酒店举办了关于法院行政单位职责及内部支持服务的研讨会。此次会议由司法部国务秘书吉松哈主持,旨在进一步优化全国法院的行政管理工作。
来自司法部行政事务总局、检察与刑事事务总局、司法部运动指导委员会秘书处,以及全国25个省市初级法院行政秘书处的负责人和官员共80人参加了会议。
研讨会重点讨论了法院行政秘书处在支持司法与检察机关运作中的职能,特别是如何提升内部行政服务水平,以及规范化管理法院案件数据统计。会议强调,通过优化行政流程,能够为司法部当前推行的各项改革运动提供有效的数据支持。
会议期间,司法部国务秘书兼运动指导委员会秘书长庚索马里、政府代表兼检察与刑事事务总局局长孙索卡丽达等嘉宾,就“法院案件数据与统计管理”进行了专题讲解。此外,司法部行政事务总局技术与行政现代化部门负责人波威波,主持讨论了法院活动报告格式的更新及行政工作的具体执行标准。
📋 简要摘要 ▸
柬埔寨司法部于6月3日至4日在金边酒店举办研讨会,由国务秘书吉松哈主持。会议汇集了全国25个省市法院的80名行政官员,重点讨论法院行政单位职责、内部支持服务及案件数据统计管理,旨在通过优化行政流程,提升司法效率并支持司法部当前的改革行动。
📋 完整原文 ▸
ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីបេីកសិក្ខាសាលា ស្តីពី តួនាទី ភារកិច្ច អង្គភាព រដ្ឋបាល តុលាការ និង សេវាគាំទ្រ ផ្ទៃក្នុងតុលាការ
====================
នាថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីបេីកសិក្ខាសាលា ស្តីពីតួនាទី ភារកិច្ចអង្គភាពរដ្ឋបាលតុលាការ និងសេវាគាំទ្រ ផ្ទៃក្នុងតុលាការ ប្រព្រឹត្ត ទៅនៅថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ, អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ក្រសួងយុត្តិធម៍ ព្រមទាំងលោក លោកស្រី ដែលជាប្រធានលេខាធិការដ្ឋាន និងមន្ត្រី នៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីខេត្ត ទាំង២៥ សរុបចំនួន ៨០នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងការអនុវត្តតួនាទី និងភារកិច្ច នៃលេខាធិការដ្ឋានរដ្ឋបាលតុលាការ ក្នុងនាមជាសេនាធិការឱ្យអង្គការតុលាការ និងអង្គការអយ្យការ ក្នុងដំណេីរការគាំទ្រសេវាផ្ទៃក្នុងតុលាការ និងការរៀបចំរបាយការណ៍ទិន្នន័យសំណុំរឿងរបស់សាលាជម្រះក្តី សម្រាប់បម្រើដល់យុទ្ធនាការដែលក្រសួងយុត្តិធម៌បានដាក់ចេញ និងរបាយការណ៍សម្រាប់អគ្គនាយកដ្ឋានរដ្ឋបាលតុលាការ។
សិក្ខាសាលានេះ ក៏មានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន ឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃ គណៈបញ្ជាការដឹកនាំយុទ្ធនាការនៃក្រសួងយុត្តិធម៍ , លោក ជំទាវ សុន សុខាលីដា ប្រតិភូរារដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងក្រុមការងារ ដើម្បីធ្វើបទបង្ហាញអំពី “ការគ្រប់គ្រងទិន្នន័យ និងស្ថិតិសំណុំរឿងរបស់សាលាជម្រះក្តី (ក្នុងក្របខណ្ឌយុទ្ធនាការរបស់ក្រសួងយុត្តិធម៍)” ។ ទន្ទឹមនេះ លោក ពៅ វិបុល ប្រធាននាយកដ្ឋានកិច្ចការបច្ចេកទេស និងទំនេីបកម្មរដ្ឋបាលតុលាការ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានដឹកនាំពិភាក្សាលេីបច្ចុប្បន្នភាពទម្រង់របាយការណ៍សកម្មភាពសាលាជម្រះក្តី និងការងាររដ្ឋបាលតុលាការផងដែរ។