柬泰边境局势依然脆弱 停火协议执行面临挑战

分类时政
事件时间2026-08-27 16:45
地点柬泰边境
来源1分钟新闻
发布时间2026/08/27 16:45
详情描述
截至2026年8月27日16时45分,柬泰边境局势依然脆弱。尽管双方曾于2025年12月27日签署停火协议,但目前边境地区仍有数千名士兵处于对峙状态,且缺乏有效的降温措施。主权与领土完整等核心争议问题尚未得到根本解决。
根据2025年10月26日签署的吉隆坡协议及同年12月27日的联合声明,双方原定由联合边界委员会(JBC)尽快开展勘界与立碑工作,以明确边界线并防止未来冲突,同时为难民安全返乡创造条件。然而,该委员会至今尚未开展相关工作,导致超过2万名柬埔寨难民仍无法返回家园。
目前,泰方军队持续在柬埔寨境内驻扎,其控制范围已超出泰方单方面主张的边界线。泰方在争议地区采取了一系列既成事实行动,包括拉设铁丝网、放置集装箱、建设民用及军事基础设施,甚至在勘界立碑工作完成前,向泰国公民发放相关土地所有权证。这些行为引发了对边境局势的持续担忧。
📋 简要摘要 ▸
尽管柬泰双方签署了停火协议,但边境地区仍有数千名士兵对峙,缺乏降温措施,主权争议问题尚未得到根本解决。
📋 完整原文 ▸
បទឈប់បាញ់ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ធ្នូ ២០២៥ ប៉ុន្តែស្ថានភាពនៅលើដីជាក់ស្តែង នៅតែមានភាពផុយស្រួយ ដោយហេតុថា កំលាំងយោធារាប់ពាន់នាក់កំពុងបន្តប្រឈមមុខដាក់គ្នា នៅតាមបណ្តោយព្រំដែន និងវិធានការបន្ថយភាពតានតឹងនៅមិនទាន់មាននៅឡើយ។ បញ្ហាជាសារវ័ន្តនោះគឺ អធិបតេយ្យភាព និងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ នៅមិនទាន់បានដោះស្រាយបាននៅឡើយ។
ទោះបីជាភាគីទាំងពីរបានឯកភាពគ្នា ក្រោមកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ (KL Accords) ចុះថ្ងៃទី២៦ តុលា និងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ធ្នូ ២០២៥ ដើម្បីអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចាប់ផ្តើមការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរ សំដៅទប់ស្កាត់វិវាទនាពេលអនាគត និងជាការបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសខ្លួនអាចត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរក្ដី, ក៏គណៈកម្មការនេះនៅមិនទាន់បានអនុវត្តការងារទាំងនេះទេ។ ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរភៀសខ្លួនជាង ២ ម៉ឺននាក់ នៅមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។
លើសពីនេះ កងទ័ពថៃនៅតែបន្តចូលមកកាន់កាប់ទីតាំងជាច្រើនក្នុងទឹកដីកម្ពុជាហើយព្រមទាំងហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគីថែមទៀត។សកម្មភាពរបស់យោធាថៃ ដែលព្យាយាមបង្កើតនូវអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (fait accompli) ក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ដូចជាការរាយលួសបន្លា ការដាក់ទូកុងតឺន័រ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ព្រមទាំងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជាក្តីព្រួយបារម្ភយ៉ាងក្រៃលែង។
[**Join AMS One-minute**](https://t.me/ams1minute)