商务部部长占宁蒙主持官员就职仪式 强调行政效率









分类政务
事件时间2026-09-11 08:00
地点金边
来源柬埔寨商务部
发布时间2026/09/11 14:13
详情描述
2026年9月11日上午,柬埔寨商务部在金边商务部办公大楼举行官员就职仪式。商务部部长占宁蒙主持仪式,商务部常务国务秘书、国务秘书、副国务秘书、总干事、各部门及研究所负责人等高级官员出席。
此次仪式旨在宣布商务部官员的正式任命及职务调整,涉及职位包括副局长、副所长、代表处负责人、处长、副处长、秘书处正副负责人以及派驻经济特区官员。占宁蒙部长表示,此次人事调整基于“唯才是举”原则,遵循“选对人、放对位、留住人”的方针,旨在落实公共行政改革,推行“整顿内部结构”及“强化而非扩张”的政府政策。
此次人事安排符合柬埔寨政府“五角战略”第一阶段第二核心,即“提升人力资源能力及强化工作执行效率”,并依据内阁办公厅关于公务员重新任命及新组织架构调整的第01号指令执行,以确保人员配置符合各单位的实际职能与需求。
占宁蒙部长对新任职官员提出四点要求:一是强化“共同愿景、共同使命、共同目标”的意识,提升团结协作与责任感;二是加强技术能力、研究水平及数字化转型,以简化程序并提高公共服务效率;三是秉持职业道德与服务文化,将工作重心从“监管者”转变为“服务者”;四是积极履行新架构下的职责,确保工作高效开展。
部长表示,期望受任官员能发挥专业能力与经验,推动柬埔寨商业领域发展,助力实现“柬埔寨商业卓越:动态、韧性、包容与竞争力”的愿景,并为实现柬埔寨2050年愿景做出贡献。
📋 简要摘要 ▸
商务部部长占宁蒙在金边主持商务部官员就职仪式,多名高级官员出席,旨在进一步优化部门行政管理工作。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ អគ្គនាយក លោក លោកស្រី ប្រធាននាយកដ្ឋាន វិទ្យាស្ថាន និងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះមន្ត្រីរាជការទាំងអស់ ដែលទទួលបានការតែងតាំង សម្រួលភារកិច្ច និងប្រគល់ភារកិច្ចជា អនុប្រធាននាយកដ្ឋាន អនុប្រធានវិទ្យាស្ថាន ប្រធានតំណាង ប្រធាន និងអនុប្រធានការិយាល័យ ប្រធាន និងអនុប្រធានលេខាធិការដ្ឋាន និងមន្ត្រីក្រសួងពាណិជ្ជកម្មប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មីនេះ ធ្វើឡើងដោយឈរលើគោលការណ៍ «គុណាធិបតេយ្យ» និងអភិក្រម «ជ្រើសរើសឱ្យត្រូវ ដាក់ឱ្យចំ រក្សាឱ្យនៅ» ស្របតាមការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» របស់រាជរដ្ឋាភិបាល។
សូមគូសបញ្ជាក់ផងដែរថា បន្ទាប់ពីបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធក្រសួង និងការធ្វើជំរឿនមន្ត្រីរាជការ ការរៀបចំតែងតាំង សម្រួលភារកិច្ច និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការនាពេលនេះ ត្រូវបានធ្វើឡើងស្របតាមមុំទី២ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ «ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ» ព្រមទាំងសេចក្តីណែនាំលេខ០១ ស្តីពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីធានាឱ្យការរៀបចំមន្ត្រីស្របតាមមុខងារ ភារកិច្ច និងតម្រូវការជាក់ស្តែងរបស់អង្គភាពនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់មតិណែនាំសំខាន់ៗចំនួន ៤ ដល់មន្ត្រីរាជការទាំងអស់រួមមាន៖ ១. ពង្រឹងស្មារតីអនុវត្តការងារក្រោម «ទស្សនៈរួម បេសកកម្មរួម និងចក្ខុវិស័យរួម» ដោយលើកកម្ពស់សាមគ្គីភាព កិច្ចសហការ និងការទទួលខុសត្រូវរួម ២. បន្តពង្រឹងសមត្ថភាពបច្ចេកទេស ការសិក្សាស្រាវជ្រាវ និងបរិវត្តកម្មឌីជីថល ដើម្បីកាត់បន្ថយនីតិវិធី និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ៣. ប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកត្រួតត្រា» មកជា «អ្នកផ្តល់សេវា» និង ៤. អនុវត្តតួនាទី និងភារកិច្ចក្នុងរចនាសម្ព័ន្ធថ្មីឱ្យបានពេញលេញ ប្រកបដោយបុរេសកម្ម ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវជំនឿយ៉ាងមុតមាំថា មន្ត្រីរាជការដែលទទួលបានការតែងតាំងនឹងប្រើប្រាស់ចំណេះដឹង សមត្ថភាព និងបទពិសោធន៍របស់ខ្លួន ដើម្បីបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យ «ឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា៖ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» ព្រមទាំងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))