柬越老三方在暹粒举行陆路运输跨境合作会议






分类交通
事件时间2026-08-18
地点暹粒
来源柬埔寨卫生部
发布时间2026/08/23 12:51
详情描述
2026年8月18日至20日,柬埔寨、越南、老挝三方在暹粒市举行陆路运输跨境合作系列会议。此次会议由柬埔寨主办,包括第11次柬越双边会议、第2次柬老越三方会议以及第7次柬老双边会议。
柬埔寨公共工程与运输部国务秘书潘波兰(Pen Boran)、越南建设部代表团团长潘氏秋贤(Phan Thi Thu Hien)及老挝公共工程与运输部代表团团长占塔拉·皮马查克(Chanthala Phimmachak)共同主持会议。柬埔寨卫生部国务秘书毛丹昂(Mao Tan Eang)出席活动。
会议重点讨论了四项议题:一是评估基于谅解备忘录及相关协议的陆路运输工作进展;二是识别并探讨跨境运输中的挑战,寻求互利共赢的解决方案;三是针对各方提出的问题与诉求制定应对措施;四是加强三方在基础设施建设、道路与桥梁互联互通方面的协作,以促进贸易与旅游业发展。
会议期间,各方代表就相关议题达成共识,并签署了双边及三方会议纪要。出席会议的人员还包括相关政府部门代表、驻外使馆官员、边境口岸管理机构负责人、商会代表、运输企业及私营部门代表。
📋 简要摘要 ▸
柬埔寨、越南、老挝三方在暹粒举行多边会议,重点讨论陆路运输便利化及跨境物流合作,旨在提升区域内货物运输效率与通关速度。
📋 完整原文 ▸
កិច្ចប្រជុំ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក រវាងភាគី កម្ពុជា វៀតណាម និងឡាវ។
——
ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួម កិច្ចប្រជុំទ្វេភាគីលើកទី១១ កម្ពុជា-វៀតណាម, កិច្ចប្រជុំត្រីភាគីលើកទី២ កម្ពុជា-ឡាវ-វៀតណាម និងកិច្ចប្រជុំទ្វេភាគីលើកទី៧ កម្ពុជា-ឡាវ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំនៅទីក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាសហប្រធាននៃកិច្ចប្រជុំ រួមជាមួយលោកស្រី Phan Thi Thu Hien ប្រធានគណ:ប្រតិភូ មកពីក្រសួងសំណង់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាសហប្រធាន ព្រមទាំង ឯកឧត្តម Chanthala Phimmachak ប្រធានគណ:ប្រតិភូមកពីក្រសួងសាធារការ និងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាសហប្រធាននៃកិច្ចប្រជុំផងដែរ។
កិច្ចប្រជុំទាំងបីនេះ បានផ្តោតសំខាន់លើ៖ (១)ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តការងារដឹកជញ្ជូនតាមផ្លូវគោក ដោយផ្អែកលើកិច្ចព្រមព្រៀង នៃការយោគយល់គ្នា (MoU) និងពិធីសារពាក់ព័ន្ធ រវាងភាគីកម្ពុជា ឡាវ និង វៀតណាម (២)កំណត់រក និងពិភាក្សា លើបញ្ហាប្រឈមប្រកបដោយស្ថាបនា និងយោគយល់គ្នា ដោយគិតគូរយកចិត្តទុកដាក់ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក រវាងភាគីទាំងបី (៣)ពិភាក្សា និងលើកឡើងនូវដំណោះស្រាយ និងការឆ្លើយតប លើបញ្ហាប្រឈម ព្រមទាំងសំណូមពរពីភាគីនីមួយៗ សម្រាប់ពេលអនាគត និង(៤)ពង្រឹងទំនាក់ទំនង ការសហការសម្របសម្រួល និងកិច្ចសហប្រត្តិបត្តិការ ព្រមទាំងការផ្សាភ្ជាប់គ្នា (connectivity) រាប់ទាំងហេដ្ឋរចនាសម័ន្ធផ្លូវ និងស្ពាន លើការងារដឹកជញ្ជូនតាមផ្លូវគោក ដែលមានទំនាក់ទំនងជាមួយនឹងវិស័យផ្សេងៗ រួមមានពាណិជ្ជកម្ម និងទេសចរណ៍ជាដើម រវាងប្រទេសទាំងបី។
សូមបញ្ជាក់ថានៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានចុះហត្ថាលេខាលើកំណត់ហេតុនៃកិច្ចប្រជុំទាំងបី ទាំងកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ប្រកបដោយផ្លែផ្កា និងសហប្រត្តិបត្តិការខ្ពស់។
គួរកត់សំគាល់ថា កិច្ចប្រជុំទាំងបីនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត តំណាងគណ:អភិបាល និងមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរសំណង់ តំណាងទីស្នាក់ការច្រកទ្វាព្រុំដែន របស់ខេត្តពាក់ព័ន្ធ នៃភាគីទាំងបី ព្រមទាំងតំណាងសភាពាណិជ្ជកម្ម ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនវិនិយោក វិស័យឯកជន ប្រតិ្តបត្តិករដឹកជញ្ជូន និងអ្នកពាក់ព័ន្ធចូលរួមយ៉ាងសកម្ម និងកុះករ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)