柬埔寨司法部为25名新任外交官开展政治与司法培训







分类政治
事件时间2026-07-09
地点金边
来源柬埔寨司法部
发布时间2026/07/09 16:35
详情描述
2026年7月9日,柬埔寨司法部常务国务秘书秦马林在金边国家外交与国际关系学院,为25名新任高级外交官开展专题培训。此次受训人员包括新获任命的大使、总领事及顾问,他们即将前往海外执行外交任务。
培训内容围绕柬埔寨政治局势、人权状况、司法体系及法律执行情况展开。秦马林在会上介绍了柬埔寨第七届政府在司法改革方面的政策框架,重点阐述了司法系统改革、提升庭外纠纷解决机制等相关工作。
此次培训旨在通过强化外交官对国内政治与法律环境的认知,提升其在国际事务中的专业履职能力,以确保外交官在驻外期间能更有效地维护柬埔寨的国家利益与国际声誉。
📋 简要摘要 ▸
柬埔寨司法部常务国务秘书秦马林,近日为25名新任外交官(包括大使、总领事及顾问)开展专题培训。内容涵盖柬埔寨政治局势、人权状况及司法执行体系,旨在提升外交官在国际事务中维护国家利益与声誉的专业能力。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមជូនមន្រ្តីការទូតជាន់ខ្ពស់ជាឯកអគ្គរាជទូត អគ្គទីប្រឹក្សា អគ្គកុងស៊ុល និងទីប្រឹក្សា ដែលទើបទទួលបានការតែងតាំងថ្មី សរុប ២៥រូប អំពី “សភាពការណ៍នយោបាយ ស្ថានភាពសិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា”
===================
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់ សម្រាប់ឯកអគ្គរាជទូត អគ្គទីប្រឹក្សា អគ្គកុងស៊ុល និងទីប្រឹក្សា ដែលទើបទទួលបានការតែងតាំង ថ្មីសរុប ២៥រូប អំពី “សភាពការណ៍នយោបាយ ស្ថានភាពសិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា” នៅវិទ្យាស្ថានជាតិកាទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មុននឹងចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម បានចែករំលែកបទពិសោធន៍ និងធ្វើបទបង្ហាញទៅលើក្របខ័ណ្ឌគោលនយោបាយសម្រាប់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងនីតិកាលទី៧, ការកែទម្រង់ប្រព័ន្ធតុលាការ, ការលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ព្រមទាំង សភាពការណ៍នយោបាយ ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជាផងដែរ។
វគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីការទូតជាន់ខ្ពស់នេះរៀបចំឡើង ក្នុងគោលបំណងពង្រីកចំណេះដឹង និងបង្កើនប្រសិទ្ធភាពបំពេញការងាររបស់មន្រ្តីការទូតកម្ពុជាឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព ក្នុងការការពារផលប្រយោជន៍ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។