柬埔寨逮捕Huione集团负责人李雄并遣返中国

分类社会新闻
事件时间近期
地点柬埔寨
来源新柬埔寨日报
发布时间2026/04/01 11:38

详情描述

柬埔寨内政部宣布逮捕Huione集团负责人李雄(LI XIONG),并将其遣返回中国,以配合调查涉及网络诈骗的犯罪活动。
📋 完整原文 ▸
**កម្ពុជា​ចាប់ខ្លួនប្រធាន Huione Group “លី សុង (LI XIONG)” បញ្ជូនទៅចិន ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ** ​ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានពីបានចាប់ខ្លួនពលរដ្ឋចិនម្នាក់ ឈ្មោះ លី សុង (LI XIONG) ដែលគេ​ដឹង​ថា​ជា​ប្រធានក្រុមហ៊ុន Huione Group ហើយបានបញ្ជូនទៅកាន់ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តនីតិវិធីតាមច្បាប់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ តាមសេចក្តីប្រកាសបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកអនឡាញ រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរនៃ សាធារណរដ្ឋប្រជាមានិតចិន ដោយផ្អែកលើសំណើរពីភាគីចិន។ សមត្ថកិច្ចទាំងពីរបានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែកន្លងមក មុនឈានដល់ការចាប់ខ្លួន និងបញ្ជូនជនសង្ស័យរូបនេះត្រឡប់ទៅប្រទេសដើម ដើម្បីទទួលខុសត្រូវតាមច្បាប់។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ថា ឈ្មោះ លី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕